29/11/2017 10:35 GMT+7 Email Print Like 0

ការនាំចេញសំលៀកបំពាក់ឆ្នាំ២០១៨៖ យថាទស្សន៍និងការសាកល្បង

ចាប់​ពីដើមឆ្នាំមក ទំហំនាំចេញនៃផ្នែកតម្បាញ​កាត់ដេរវៀ​តណាម ទទួល​បាន​តួរលេខគួរឲ្យសុ​ទិដ្ឋិ​និយម​ណាស់ ហើយកំពុង​ឆ្ពោះទៅគោល​ដៅ៣​១ពាន់ លានដុល្លាអាមេរិក​ក្នុង​ឆ្នាំ២០​១៧។

បើទោះ​បីជាត្រូវប្រឈមមុខជាមួ​យការ លំបា​កមិន​តិច​តួច​ដោយ​សារផល​ប៉ះពាល់​ពីបម្រែបម្រួល​អវិជ្ជមាន​នៃស្ថាន​ភាព ពិភព​លោកនិងប្រទេសដៃគូនានាក្ដី ​ប៉ុន្តែតាម​ការព្យាករណ៍​របស់អ្នកជំនាញ​ការ គឺក្នុង​ឆ្នាំ២០១៨ ​ផ្នែកតម្បាញ​កាត់ដេរ​នឹង​បន្តមាន​ការរីក​ចម្រើន​។


 ផ្នែកតម្បាញកាត់ដេរវៀតណាមកំពុងឆ្ពោះទៅគោលដៅ៣១ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៧ (រូបថត៖ Internet)

ក្នុង​ឆ្នាំ២០១៦និងដើម​​ឆ្នាំ២០១៧ បរិមាណបញ្ជាទិញពីប្រទេសដៃ​គូនា​នា ដែលផ្ញើមកវៀតណា​ម បានធ្លាក់​ចុះ​យ៉ាង​​ខ្លាំង ​បណ្ដាលឲ្យការនាំចេញសំលៀក ​បំពាក់ជួបការ​លំបាកជាច្រើន។ ដោយ​ឃើញច្បាស់នូវប្រ​ការ​នេះ សហគ្រាស​ តម្បាញកាត់ដេរបានប្រមូលផ្ដុំ​វិនិយោគ​លើកកំពស់ប្រព័ន្ធផលិ​តកម្ម​ ស្វែងរក បើកទូ​លាយទីផ្សារ តាម​នោះកែលំ​អស្ថាន​ភាព​នាំចេញ។ គិតដល់ដំណាច់ត្រី មា​សទី៣ ទំហំនាំ​ចេញរបស់ផ្នែកទាំងមូ​លគឺ២៣ពាន់​លាន​ដុល្លាអាមេរិក​។ តាមការព្យារកណ៍ថា ទំហំក្នុ​ងត្រីមាសទី៤អាចឡើងដ​ល់ទៅ៨ពាន់លានដុល្លា អាមេរិក​ បង្កើន​ទំហំនាំចេញក្នុងឆ្នាំទាំ​ងមូលឡើង​ដល់ទៅ៣១ពាន់លាន​ដុល្លា អាមេរិក កើន១០​%បើប្រៀបនឹង​ឆ្នាំ២​០១៦។
 
លទ្ធផល​​នេះសរឲ្យឃើញនូវគ្រឹះស្ថាន​ដ៏រឹងមាំនៃ​ផ្នែកតម្បាញកាត់​ដេរក្នុ​ងឆ្នាំ២០១៧ គឺដោយសារមា​នការត្រៀម​រៀបចំ​​យ៉ាងហ្មត់​ចត់របស់សហគ្រាសនិង គោលជំហរអភិវឌ្ឍន៍ឧ​ស្សាហកម្មឧបត្ថម្ភរបស់រដ្ឋា​ភិបាល ដែលជា​កម្លាំង​ចលករ ដើ​ម្បីផ្នែកតម្បាញកាត់ដេរអភិវឌ្ឍន៍យ៉ាងខ្លាំ​ងក្លាថែមទៀត។ លោក ​Nguyen Xuan Duong ប្រធាន​​ក្រុមប្រឹក្សាភិបាល​អគ្គក្រុមហ៊ុនកាត់ដេរ ​Hung Yen បាន ចែករំលែកថា​៖
  
“នាបច្ចុប្បន្ន ទំនិញតម្បា​ញកាត់ដេរលើទីផ្សារទាំងអស់សុទ្ធតែត្រូវបង្ខំឲ្យបន្ថយ តំលៃ។ នេះជាប្រការគួរឲ្យ​ព្រួយ​បារម្ភ​ចំពោះសហគ្រាស។ ក្នុ​ងឆ្នាំ២០១៨ តំលៃ នឹងធ្លាក់​ ប៉ុន្តែនៅវៀតណាមប្រា​ក់ខែនិងការចំណាយផ្សេង​ៗទៀត​សុទ្ធតែកើន​ ឡើង។ ប្រសិនបើសហគ្រាស​ចង់រស់រានគឺវិធានការតែមួ​យគត់គឺបង្កើនផលិ​តភាព ពលកម្ម​​។ យើងខ្ញុំនឹងស្វែងរកវិធា​នការបង្កើនផលិតភាពតាមរ​យៈការកែលំអ បច្ចេកវិ​ទ្យា ឧបករណ៍​និង​ការគ្រប់​​គ្រង​សហគ្រាស”។

រីឯលោក​ Pham Tat Thang អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រសួងឧ​ស្សាហ ពាណិជ្ជកម្មវៀតណាមចាត់ទុកថា ទីផ្សារធំ​ៗ​ដែល​នាំចូលទំនិញតម្បាញកាត់ដេរ រ​បស់វៀតណាម កំពុងមានបម្រែ​បម្រួល​ជាច្រើន ជាពិសេសគឺ​លទ្ធិគាំពារ​និយម​ ពាណិជ្ជកម្ម​ ដែលដើរផ្ទុយទៅនឹងនិន្នា​ការពាណិជ្ជកម្មសេរីរបស់ ​WTO​។

 

“នៅ​​ទីផ្សារធំៗមួយ​ចំនួន កំពុងមាននិន្នាការបិទទ្វា​រទីផ្សារ ដែលជះឥទ្ធិពល ទៅលើវៀតណាម។ ទី២គឺការ​ប្រកួត​ប្រជែងរ​បស់ប្រទេសផ្សេងៗដូចជា​ប៉ាគីស្ថាន និងចិន​។ វៀតណាម​ចាំបាច់ត្រូវ​បង្កើនសមត្ថភាព​ប្រកួត​ប្រ​ជែង​ គឺអាចរួចផុតពី ស​ម្ពាធនេះបាន។ ទី៣គឺការវិនិយោគ​អភិវឌ្ឍន៍បច្ចេកវិទ្យា​ផលិតកម្ម”។
 
កំរិត​ប្រកួតប្រជែងនៃផ្នែ​កតម្បាញកាត់ដេរ ត្រូវបានព្យាករណ៍​ថា នឹងខ្លាំងក្លា ថែម​ទៀត​ក្នុង​កាលៈ​ទេសៈ​នៃ​បដិវ​ត្តន៍​ឧស្សាហកម្ម​៤.០។ លោក Vu Duc Giang ប្រធាន​សមាគមន៍​តម្បាញកាត់​ដេរ​វៀត​ណាម​ ចាត់​ទុក​ថា៖
 
“ការធ្វើផ​​លិតកម្មត្រូវរួ​មដំណើរជាមួយការអភិវឌ្ឍន៍បច្ចេកវិទ្យា ពាណិជ្ជ សញ្ញា។ដើម្បីនាំទំនិញចេញ​ទៅទីផ្សារពិ​ភព​លោក​ ត្រូវក្ដាប់ជាប់បាននូវបច្ចេ​ក វិទ្យាអភិវឌ្ឍន៍ក្នុងបដិវត្តន៍ឧស្សា​ហកម្ម៤.០។ សមាគមន៍តម្បាញ​កាត់ដេ​រ​វៀត​ ​ណាមកំពុងបំពេញការងារជាច្រើនដោយព្រមៗគ្នា ដើម្បី​នាំខឿនឧស្សាហកម្ម ត​ម្បាញកាត់​ដេរ​អភិវឌ្ឍន៍​​​ប្រកបដោយស្ថិរភាព និរន្តរ​ភាព ប្រសិទ្ធភាព និងមាន ទិសដៅដ៏ច្បា​ស់លាស់”។
 
នាពេល​ខាងមុខ​ ទន្ទឹមនឹងការជួយឧបត្ថ​ម្ភរបស់រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានាក្នុងកា​រដោះស្រាយ​ការលំបា​ក ​បង្ក​លក្ខណៈងាយស្រួលដើម្បីផ្នែក ​តម្បាញកាត់​ដេរអភិវឌ្ឍន៍នោះ សហគ្រាស​វៀតណាម​នឹងត្រៀម​រៀប​ចំ​​ប្រភព​ ធនធានទាំងខាងទុ​ន ទីផ្សារ និងការអនុវត្តបច្ចេក​វិទ្យាក្នុង​បដិវត្តន៍ឧស្សាហ កម្ម​៤.០ ក្នុងការ​វិនិយោគ​​និង​ធ្វើផលិតផលទៀតផង៕​​

 

តា​ម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ