04/09/2015 09:51 GMT+7 Email Print Like 0

ការនាំចេញរបស់វៀតណាមក្នុងរយៈពេល៨ខែទទួលបាន១០៦ពាន់លានដុល្លារ

តាមអគ្គនាយកដ្ឋានគយថា ការនាំចេញរបស់វៀតណាមក្នុងរយៈ ពេល៨ខែដើមឆ្នាំ ២០១៥ ទទួលបាន ១០៦​ពាន់​លានដុល្លារអាមេរិក កើន៩%បើ ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ទូរស័ព្ទនិងគ្រឿងបន្លាស់នៅតែជាមុខ ទំនិញទទួលបានតម្លៃប្រាក់នាំចេញជួរមុខ ដោយទទួលបាន ២,៨ ពាន់លានដុល្លារអាមេរិក កើន១០%បើប្រៀបនឹងខែមុននេះ។ បន្ទាប់មកទៀតគឺមុខទំនិញតម្បាញ់កាត់ដេរ ស្បែកជើង ផលិតកម្មអេឡិកត្រូនិក គ្រឿងម៉ាស៊ីន សម្ភារឧបករណ៍ជាជើម។ ចំពោះទីផ្សារនាំចេញវិញ អាមេរិកនៅតែជាទីផ្សារនាំចេញច្រើនបំផុតរបស់ វៀតណាមដោយតម្លៃប្រាក់នាំចេញទ្វេភាគីទទួលបាន២២ពាន់លានដុល្លារអាមេ​រិកហើយបន្ទាប់មកគឺសហភាពអឺរ៉ុប អាស៊ាន ចិន កូរ៉េខាងត្បូងនិងជប៉ុន៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ