25/07/2016 09:55 GMT+7 Email Print Like 0

ការនាំចេញចេកអំបូងលឿង

សព្វថ្ងៃស្រុកខ្វាយ​ចូវ (Khoai Chau)  ខេត្តហឹង​អៀន (Hung Yen) កំពុង​បាន​អភិវឌ្ឍន៍​ដំណាំ​ចេក​​​អំបូង​​លឿង ចាត់​ទុក​ជាទិស​ដៅ​អាទិភាព​​មួយ ក្នុង​​ការ​​បង្វែ​​រចនា​​សម្ព័ន្ធ​​ដំណាំ​​ដាំ​នៅ​មូលដ្ឋាន​​​នេះ ដោយ​មានគម្រោង​ផែនការ​បង្កើន​តំបន់ផលិត​ទំនិញ​នៅភូមិ​ឃុំជា​ច្រើន​ដូច​ជា៖ ទឺយឹន​(Tu Dan) ដាយតឹប (Dai Tap) ដុងកើត(Dong Ket) ដុងនិញ (Dong Ninh) ។ល។

ប៉ុន្មានឆ្នាំថ្មីៗនេះ ចេកអំបូងលឿងក្លាយ​ជាដំណាំសេដ្ឋកិច្ច​ស្នូល ជាប្រភព​ចំណូល​ចម្បង​របស់​ប្រជាជន​នៅ​ស្រុក​ខ្វាយ​ចូវ (Khoai Chau)  ខេត្ត​ហឹង​អៀន (Hung Yen) ថវិកាសម្រាប់​វិនិយោគ​ដាំចេកអំបូង​លឿង​ក្នុង១ហិកតា  មិនដល់២០លានដុងផង ប៉ុន្តែប្រាក់ចំណេញអាច​ឡើងដល់​ជិត២០០លាន​ដុងក្នុងមួយ​ឆ្នាំ។

ជាមនុស្សម្នាក់​ក្នុងចំណោម​មនុស្ស​នាំមុខ ក្នុងការនាំយកចេកអំបូងលឿង​មកដាំនៅ​មូលដ្ឋាន បង​ផាម​ណាំង​ថាញ​ (Pham Nang Thanh) នៅឃុំ​ដាយតឹប (Dai Tap)  ស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹង​អៀន( Hung Yen) ឲ្យដឹង​ថា ចេកអំបូងលឿងមានខួបកាល​សេដ្ឋកិច្ចរយៈ​ពេលខ្លី  កម្រិតវិនិយោគ​មិន​ខ្ពស់ បច្ចេកទេស​ងាយ​ស្រួល​មិន​ពិបាក។ ទន្ទឹម​នោះ ទីផ្សារប្រើប្រាស់ចេក​ពីមួយថ្ងៃ​ទៅមួយថ្ងៃកាន់​តែបើក​ទូលាយ សម្រាប់​ផលិតផល​ស្រស់​និងកែច្នៃ។ ហេតុ​នេះ ដាំចេកនឹងនាំមកនូវប្រសិទ្ធ​ភាព​ខ្ពស់ជូន​អ្នក​ដាំ។

បងថាញ (Thanh) ចាប់ផ្តើមដាំដំណាំចេកតាម​បែប VietGap តាំងពីឆ្នាំ​២០១៤។ វិនិយោគ​បច្ចេកទេស​ស្រោច​ទឹកដោយ​ស្វាយ​ប្រវត្តិ រានបាញ់ទឹកធ្វើ​សន្សើម ទាញយកទឹកពីប្រព័ន្ធ​ព្រែក​ប្រឡាយ និង​អណ្តូង​ស្វាន​មាន​ជម្រៅជាង​៤០​ម៉ែត្រ ប្រព័ន្ធនេះជួយកាត់​បន្ថយបរិមាណ​ប្រើជី កាត់បន្ថយក​ម្លាំងពល​កម្ម តែមាន​ប្រសិទ្ធភាព​ខ្ពស់។ ជា​មធ្យម​ពី៣ដល់៤ថ្ងៃ ប្រព័ន្ធស្រោចទឹកដោយស្វាយប្រវត្តិ នឹងបើកឡើងស្រោចស្រប់ម្តង​។


ចេកអំបូងលឿង ជាដំណាំសេដ្ឋកិច្ចស្នូល ហើយក៏ជាប្រភពចំណូលចម្បងរបស់ប្រជាជន
នៅស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen)។


ផ្ទៃដីដាំដំណាំចេកលឿង របស់ស្រុកខ្វាយចូវ (Khoai Chau)  មាននៅគ្រប់ទីកន្លែងក្នុងស្រុក
ប៉ុន្តែប្រមូលផ្តុំចម្បង នៅតាមតំបន់ដីឆ្នេរ មាត់ព្រែក។


ដើមចេកមានផ្លែធំល្អ ស្មើរនិងស្អាត ត្រៀមដល់ថ្ងៃប្រមូលផល។

ប្រព័ន្ធស្រោចទឹកដោយស្វាយប្រវត្តិ នៅចំការចេក ធានារក្សាគ្រប់កម្រិតសំណើមឲ្យដើមចេកក្នុងរដូវប្រាំង។

ដើមចេកក្រោយពីកាប់ស្ទងផ្លែប្រមូលផល នឹងបានកាប់ជម្រះចោល ដើម្បី ដាំចេកថ្មីបន្ត។

ផ្លែចេកក្រោយពីប្រមូលផលបាននាំយកទៅរោងចក្រ ដើម្បីដំណើរការធ្វើប្រព្រឹត្តិកម្មឲ្យក្លាយជាផលិតផលនាំចេញ។

កម្មករក្នុងក្រុមហ៊ុនធ្វឹនតឹមថាញ (Thuan Tam Thanh) (3T) កំពុងអនុវត្តដំណាក់កាលលាងសម្អាត កាត់ជាស្និត និងវិចខ្ចប់ដាក់ក្នុងប្រអប់។


ក្រោយពីបានលាងជម្រះស្អាត បានយកទៅជ្រលក់ចូលក្នុងសូលុយស្យង Tecto ០,២% ស្និតចេកទាំងអស់បានទុកឲ្យស្ងួតទឹក ហើយដាក់ចូលទៅក្នុងធុងក្រដាស។


សំខាន់បំផុត ដើម្បីផ្លែចេកអាចនាំចេញទៅបាន គឺត្រូវជៀសវាងសត្វល្អិតជញ្ជក់ជ័រពីផ្លែចេកខ្ចី ជៀសមិនឲ្យសន្សើមប្រៃធ្វើជាំសម្បក ធានាផ្លែចេកក្លាយជាផលិតផលមានពណ៌សម្បុរស្រស់ធម្មជាតិ។

ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិត ធ្វឹនតឹមថាញ (Thuan Tam Thanh) (ពាណិជ្ជសញ្ញា 3T ស្រុកខ្វាយចូវ (Khoai Chau) ខេត្តហឹងអៀន (Hung Yen)) រាល់ថ្ងៃនាំចេញផ្លែចេកផ្ទាល់ទៅកាន់ប្រទេស ដែលជាដៃគូប្រហែល២០តោនដូចជា៖ រុស្ស៊ី ម៉ាឡេស៊ី កូរេខាងត្បូង និងប្លុកប្រទេសអារ៉ាប់។ល។

ដើមឆ្នាំ២០១៥ បងទទួលបណ្ណ​កំណត់សម្គាល់ផលិតចេកតាមបែប VietGap ចំនួន៣០ហិតតា ដោយមាន១,៥០០តោន​ផ្លែចេកក្នុង​មួយ​ឆ្នាំ។

តាមបង​ថាញ (Thanh) បច្ចេកទេស​ដាំចេកទាំងអស់ សព្វថ្ងៃ​កំពុងបានអនុវត្តកូនពូជ​បន្សាំ​ជាលិកា កូនពូជ​បាន​ផលិត បង្កាត់​ពូជនៅក្នុង​បន្ទប់ពិសោធន៍​ទាំង​ស្រុង​។ ប្រើប្រាស់​វិធីសាស្រ្ត​នេះ អាច​ម្ចាស់​ការ​ទាំង​ស្រុង​ក្នុង​ការ​ងារ​ប្រមូល​ផល ជៀស​វាងបាន​ភាព​ខូច​ខាត។

ដោយលក្ខណៈ​នៅវាលទំនាប ដង់ស៊ីតេដាំដំណាំសម​ស្របគឺ ១,៨ គុណ ១,៨ ម៉ែត្រ ប្រហាក់​ប្រហែល៣.៥០០​ដើម ក្នុងមួយហិក​តា។ ក្រោយពីដាំរួច​ស្រេច ត្រូវផ្អាប់សំរាម​ឲ្យដើម​ចេក និង​ស្រោច​ទឹក​រក្សា​កម្រិត​សំណើម ដើម្បី​ដើមចេកឆាប់​ចេញ​ឫស្ស ចំការចេកត្រូវបាន​ថែទាំជាប្រចាំ ធានាដើម​ចេក​លូតលាស់​ល្អ ឆាប់​ចេញ​ត្រយូង  និង​ផ្តល់​ទិន្ន​ផល​ខ្ពស់​។

តម្រូវការ​ជាតិបំប៉ន់សម្រាប់​ដើមចេកខ្ពស់បង្គួរ ពិសេសជីប៉ូតា​ស្យូម ជីអ៊ូរ៉េ ជាជីវជាតិមាន​ឥទ្ធិពលយ៉ាង​ខ្លាំង ដល់​រយៈកាល​ដើមលូត​លាស់ ទិន្នផលផ្លែចេក គុណភាព សមត្ថភាពដឹក​ជញ្ជូន ព្រម​ទាំង​ការរក្សា​ផ្លែចេក​ផង​ដែរ​។

ប្រភេទជី​ទាំង​នេះ ក្រោយពីបាចរួចត្រូវលុបជៀសវាងការបាត់​បង់ ដោយសារ​អុកស៊ី​ដកម្ម។ ជីសារីរាង្គ​អាច​បាចតាម​ចន្លោះ ដាក់​បាត។ ក្រៅពីបន្ថែមជាតិ​បំប៉ន់ឲ្យដើមចេក ជីមីក្រូសារ​ជាតិគ្រប់​ប្រភេទ ដោយ​បាច​ផ្ទាល់​ចុះដី ឬបាញ់​ទឹកលើសន្លឹក​រួម​ជាមួយថ្នាំការ​ពាររុ​ក្ខជាតិ​។

សព្វថ្ងៃ បងថាញ(Thanh) បានចុះឈ្មោះ​អាជីវកម្ម​ឯកជន បង្កើតសហគ្រាស​​ចេក 3T (សរសេ​រកាត់​ពីអក្សរ​ធ្វឹន​តឹម​ថាញ​ (Thuan Tam Thanh)) រាល់ថ្ងៃនាំចេញ​ផ្លែចេកផ្ទាល់ទៅកាន់​ប្រទេស ដែលជាដៃគូប្រហែល​២០តោន​ដូ​ច​ជា៖ រុស្ស៊ី ម៉ាឡេស៊ី កូរេខាងត្បូង និងប្លុកប្រទេសអារ៉ាប។ល។

តាម​លោក​ង្វៀនវ៉ាន់​ដាត (Nguyen Van Dat) ប្រធាន​ការិយាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​នៅ​ស្រុក​ខ្វាយ​ចូវ (Khoai Chau) គឺចាប់តាំងពីពង្រាយ​គម្រោងការ “បង្កើត គ្រប់​គ្រង និងអភិវឌ្ឍន៍យី​ហោ “ចេក​អំបូង​លឿង​ខ្វាយ​ចូវ (Khoai Chau)” មកដល់សព្វថ្ងៃ​ផ្ទៃដីដាំដំណាំចេកអំបូង​លឿង​ របស់ស្រុក បាន​កើនឡើង​ប្រហែល៥០០​ហិកតា។

អភិវឌ្ឍន៍ចេកអំបូង បានស្រុកខ្វាយចូវ (Khoai Chau) ចាត់ទុក​ជាទិស​ដៅ​អាទិភាព​ក្នុង​ការងារ​បង្វែ​រចនា​សម្ពន្ធ​ដំណាំ រៀង​រាល់ឆ្នាំបរិមាណ​ផលសម្រេចជាង៣០.០០០តោន មានតម្លៃជាង២០០​ពាន់លាន​ដុង។ ស្រុក​ខ្វាយ​ចូវ (Khoai Chau) កំពុងឡើងផែន​ការ និងអភិវឌ្ឍន៍​ដំណាំ​ចេក​អំបូង​លឿង ក្លាយជាតំបន់​ផលិត​ទំនិញ ដំណាំ​ស្នូល នាំ​មកសេដ្ឋកិច្ច​ជូន​មូលដ្ឋាន៕


 

អត្ថបទ៖ ក្វិញអាញ រូបថត៖ ត្រឹនកុងដាត

 

បណ្តាអត្ថបទបានផ្សាយ