04/01/2022 11:31 GMT+7 Email Print Like 0

ការនាំចេញកសិផលរបស់កម្ពុជាក្នុងឆ្នាំ ២០២១ សម្រេចបាន ៥ ពាន់លានដុល្លារ

កម្ពុជានាំចេញកសិផលចំនួន ៧,៩៨ លានតោនក្នុងឆ្នាំ ២០២១ កើនឡើងជិត ៦៤% បើធៀបនឹងឆ្នាំ ២០២០។
 

(រូបថត៖ AFP/TTXVN)


នេះគឺជាលទ្ធផល គួរឱ្យកត់ សម្គាល់ ក្នុងបរិបទដែលផលិត កម្មកសិកម្ម និងអាជីវកម្មកសិផល សម្រាប់ការនាំចេញ ទទួលរងនូវផលប៉ះពាល់ អវិជ្ជ មានជាច្រើនពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត កូវីដ ១៩ នៅលើសកលលោកទាំងមូល។

ក្នុងឆ្នាំ ២០២១ នេះ កម្ពុជានាំចេញកសិផល ទៅកាន់ទីផ្សារប្រទេសចំនួន ៦៨ ដែលតម្លៃនាំចេញកសិផលសរុបកើនដល់ ៥ ពាន់លានដុល្លា។ ផលិតផលកសិកម្មសំខាន់ៗដែលកម្ពុជានាំចេញរួមមាន ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ពោត ចេក និងគ្រាប់ស្វាយចន្ទី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ