07/10/2021 12:16 GMT+7 Email Print Like 0

ការនាំចេញកសិ-រុក្ខ-ជលផលនៅតែបន្តរក្សាសន្ទុះកំណើន

យោងតាមការវាយតម្លៃរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៩ ខែកន្លងមក គោលដៅផលិតកម្មនិងអាជីវកម្មជាច្រើនសម្រេចបានឬលើសពីផែនការដែលបានដាក់ចេញ។
 

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)


ទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ផ្នែកកសិកម្មក៏ ដោយ ប៉ុន្តែក្នុងរយៈពេល ៩ ខែមកនេះ ទំហ៊ុំនៃការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវបានប៉ាន់ប្រមាណថា ទទួលបានចំនួន ៣៥,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញផលិតផលព្រៃឈើដ៏សំខាន់សម្រេចបានប្រហែល ១១,៩៧ ពាន់លានដុល្លារអាមេរិក។ ដូច្នេះ វិស័យកសិកម្មនៅតែរក្សាអត្រាកំណើនដោយបញ្ជាក់ពីតួនាទីរបស់ខ្លួនជាទ្រនុងឆ្អឹងខ្នងនៃវិស័យសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងមូល ជាមួយនឹងអត្រាកំណើនវិជ្ជមាន នៅត្រីមាសទី ៣ ឆ្នាំ ២០២១។ នេះគឺជាព័ត៌មានដែលផ្តល់ជូននៅក្នុងសន្និសីទសារព័ត៌មានប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែតុលា របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។

យោងតាមការវាយតម្លៃរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៩ ខែកន្លងមក គោលដៅផលិតកម្មនិងអាជីវកម្មជាច្រើនសម្រេចបានឬលើសពីផែនការ ដែលបានដាក់ចេញ។ វិស័យកសិកម្មនៅតែធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគយ៉ាងច្រើនបម្រើដល់តម្រូវការប្រើប្រាស់ក្នុងប្រទេសនិងការនាំចេញ។ ផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទបានកើនឡើងទាំងបរិមាណនិងតម្លៃនាំចេញ។ ក្នុងរយៈពេល ៩ ខែ វិស័យកសិកម្មមានអតិរេកពាណិជ្ជកម្មជាង ៣,៣ ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក ចិន ជប៉ុននិងកូរ៉េខាងត្បូងគឺជាទីផ្សារនាំចេញសំខាន់ទាំងបួននៃផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ