02/11/2016 11:05 GMT+7 Email Print Like 0

ការនាំចេញកសិផល-រុក្ខផលនិងជលផលក្នុងខែតុលាទទួលបាន២៦ពាន់លានដុល្លារ

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម តម្លៃប្រាក់​ពាណិជ្ជកម្មនាំចេញកសិផល-រុក្ខផលនិងជលផល​ទូទាំងប្រទេសទទួលបាន ២,៧ ពាន់លានដុល្លារអាមេរិក្នុងខែតុលា ឆ្នាំ២០១៦ បាននាំតម្លៃប្រាក់នំាចេញសរុបរយៈពេល ១០ ខែ នាឆ្នាំ២០១៦ទទួលបាន ២៦,៤ពាន់លានដុល្លារអាមេរិក កើន ៦% បើប្រៀបនឹងរយៈពេល ដូចគ្នានាឆ្នាំទៅមិញ។ កាហ្វេជាមុខទំនិញទទួលបានកំណើនខ្ពស់បំផុតពោលគឺកើន ៤០% អំពីបរិមាណនិង​២៥%​អំ​ពីតម្លៃបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។ កា​រនាំចេញជលផលបន្តជាចំណុចភ្លឺក្នុងចំណោមការនាំចេញ​កសិ-រក្ខនិងជលផល។​តាម នោះ ការនាំចេញជលផលក្នុងខែតុលាទទួលបាន ៥,៧ ពាន់លានដុល្លារអាមេរិក កើន ៦%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ