14/05/2019 10:49 GMT+7 Email Print Like 0

ការធ្វើសមយុទ្ធនៅមូលដ្ឋានជាក់ស្តែងស្តីពីសន្តិសុខនាវាចរណ៍ ADMM +


 នាវាដែលមានផ្លាក 016 - Quang Trung របស់កងទ័ពជើងទឹកវៀតណាមក៏បានអញ្ជើញចូលរួមក្នុងការធ្វើសមយុទ្ធ នៅមូលដ្ឋានជាក់ស្តែងរបស់ ADMM+
 

 ការធ្វើសមយុទ្ធនៅមូលដ្ឋានជាក់ស្តែង ADMM+ (កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ) លើកទី ៤ ស្តីពី​​សន្តិសុខនាវាចរណ៍នៅប្រទេស    សឹង្ហបុរីបានបិទបញ្ចប់នា​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩។

នាវា​ដែលមានផ្លាក 016 - Quang Trung របស់​កង​ទ័ព​ជើង​ទឹក​វៀត​ណាម​ក៏បាន​អញ្ជើញ​ចូល​រួម​ក្នុង​ការ​ធ្វើស​មយុ​ទ្ធនេះ​ផងដែរ។ ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១២ ខែឧសភារបស់ក្រសួង​ការពារ​ជាតិ​សឹង្ហបុរី​បាន​ឱ្យដឹង​ថា កា​រធ្វើសមយុទ្ធនៅមូលដ្ឋានជាក់ស្តែងរបស់​ ADMM+ ត្រូវបាន​សហកា​ររៀប​ចំឡើង​ដោយ​ប្រទេស​សិង្ហបុរី​និង​កូរ៉េខាង​ត្បូងចាប់ពី​ថ្ងៃទី ៣០ ខែមេសាកន្លងទៅ ហើយបានបិទបញ្ចប់នា​ថ្ងៃទី ១៣ ខែឧសភា។ ការធ្វើស​មយុទ្ធ​បាន​ចាប់ផ្តើមនៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានបិទបញ្ចប់នៅប្រទេសសិង្ហបុរី។ ក្នុងការធ្វើ​សមយុទ្ធលើកនេះ អង្គភាពនាវាចរណ៍បានចូលរួមក្នុងការហ្វឹកហ្វឺនអំពីសន្តិសុខនៅដែន  សមុទ្រ ដូចជាការ​ដឹក​ជញ្ជូនតាមផ្លូវសមុទ្រ ការពារគោលដៅសំខាន់ និងការធ្វើសមយុទ្ធដែល​កើតឡើង​ដោយ​ចៃដន្យ​នៅ​លើ​សមុទ្រ​ជាដើម​។ គួរបញ្ជាក់ថា ADMM+ រួមមានប្រទេសសមាជិកទាំង១០ក្នុងអាស៊ាន រួម​ជាមួយ​ប្រទេស      ​    អូស្ត្រាលី ​ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ​នូវែលសេឡង់ រុ​ស្ស៊ី និងអាមេ​រិក៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ