23/06/2016 10:15 GMT+7 Email Print Like 0

ការទូតវៀតណាមនិងកម្ពុជារួមចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ​រវាងប្រ​ទេស​ទាំង​ពីរ


ការទូតវៀតណាមនិងកម្ពុជារួមចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ការបរទេសវៀតណាម លោក Pham Binh Minh  ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បានដឹក​នាំ គណៈ​ប្រតិភូ​មក​បំពេញទស្សនកិច្ច​វៀត​ណាម​ជាផ្លូវការ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦។ នាព្រឹក​ថ្ងៃទី​២២ ខែ​មិថុនា​នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំ ទាំងពីររូបបាន​អញ្ជើញ​ធ្វើការ​ចរចារ។ នៅទី​នេះ រដ្ឋមន្ត្រី​ការបរទេស​ទាំងពីររូប​បាន​ឯកភាពបន្ត​រួម​សហការ ក្នុងការត្រៀមរៀបចំនូវដំណើរទស្សនកិច្ច របស់ ថ្នាក់​ដឹក​នាំនៃប្រទេស​ទាំងពីរ និងបន្តផ្លាស់ប្តូរគណៈប្រតិភូក្រោមគ្រប់​រូបភាពនា ពេលខាងមុខ។ ភាគី​ទាំងពីរ​បាន​សង្កត់​ធ្ងន់​ថា ឆ្នាំ២០១៧ជាឆ្នាំគូសសញ្ញា​សំខាន់ សម្រាប់រំលឹកខួបលើក​ទី៥០នៃទិវា​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ថ្ងៃទី២៤ខែ​មិថុនា។ ស្តីពី​បញ្ហា​សមុទ្រខាងកើត ភាគីទាំងពីរបាន​ឯកភាព​ដោះ​ស្រាយ ជម្លោះ​ដោយសន្តិ​វិធី​និង​ស្របទៅ នឹងគោលការណ៍ដែលបានច្បាប់អន្តរជាតិ ទទួលស្គាល់ជាសាធារណ។ ភាគីទាំងពីរ​ក៏បានឯកភាពរឹត​បន្តឹងកិច្ចសហប្រតិ បត្តិការជាមួយគ្នា​និងជាមួយ​ប្រទេសជា​សមាជិក​ដទៃនៃ​គណៈកម្មាធិ​ការ​ទន្លេមេគង្គ អន្តរជាតិសំដៅធានាការ​គ្រប់គ្រង​និងប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​ប្រភព​ទឹកទន្លេមេគង្គ​ ព្រមទាំងជម្រុញ​កិច្ចសហប្រតិបត្តិការមេគង្គ-ឡាន​ឆាងទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ