07/09/2015 09:07 GMT+7 Email Print Like 0

ការទូតរួមចំណែកលើកកម្ពស់ទីតាំងរបស់វៀតណាមលើឆាកអន្តរជាតិ

តាំងពីថ្ងៃបង្កើតនាថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៤៥  ផ្នែកការទូតវៀតណាមបានមានការរួមចំ​ណែក​សំខាន់ក្នុងបុព្វហេតុតស៊ូប្រឆាំងដោយឯករាជ្យប្រជាជាតិ បង្រួបបង្រួមប្រទេសជាតិនៅសម័យមុនក៏ដូចជាបុព្វហេតុផ្លាស់ប្តូរថ្មី សមាហរណកម្មនិងការពារសន្តិសុខប្រទេសជាតិ​នា​បច្ចុប្បន្ន​នេះ រួមចំណែកធំធេងក្នុងការពង្រឹងនិងលើកកម្ពស់ទីតាំងរបស់វៀតណាមលើឆាកអន្តរជាតិ។

ឈានចូលក្នុងសម័យផ្លាស់ប្តូរថ្មី បក្សនិងរដ្ឋបានឆាប់កំណត់ភារកិច្ចការទូតក្នុងសម័យថ្មី គឺបង្កើតបរិស្ថានសន្តិសុខ ស្ថេរភាពសំរាប់គោលដៅអភិវឌ្ឍន៏សេដ្ឋកិច្ច។ ចាប់ពីការហ៊ុំព័ទ្ធសេដ្ឋកិច្ច ឯកោនយោបាយ រហូតដល់នាសព្វថ្ងៃនេះវៀតណាមបានមានទំនាក់ទំនងការទូតជាមួយ ១៨០ ប្រទេស ទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគជាមួយជាង ២២០ប្រទេសនិងតំបន់ ទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងនិងតំបន់ បណ្តាប្រទេសធំ និងបណ្តាមជ្ឈមណ្ឌលសេដ្ឋកិច្ច - នយោបាយឈានមុខគេ បណ្តាប្រទេសមិត្តជាប្រពៃណីនិងដៃគូមានសក្តានុពល ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរើននិងស៊ីជម្រៅ ស្ថេរភាព រឹងមាំថែមទៀត។

វៀតណាមគឺជាសមាជិកម្ចាស់ការ សកម្មនិងពោរពេញទៅដោយការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ ការទូតវៀតណាមក៏រួមចំណែកយ៉ាងសកម្មក្នុងការឃោសនារូបភាពប្រទេសជាតិ ប្រជាជន​វៀត​ណាម​ បង្កលក្ខណៈងាយស្រួលដើម្បីអាណិកជនវៀតណាមកាន់តែឆ្ពោះទៅកាន់ប្រទេសជាតិ ពង្រឹងសម្ព័ន្ធសាមគ្គីជនជាតិ។


លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក (ខែកក្កដា ឆ្នាំ២០១៥ )
រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសាព័ត៌មានវៀតណាម


លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន (ខែមេសា ឆ្នាំ២០១៥)។  រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសាព័ត៌មានវៀតណាម

លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី (ខែវិច្ឆិកា ឆ្នាំ២០១៤ )។ រូបថត៖ ទ្រីយុង – ទីភ្នាក់ងារសាព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (ខែកក្កដា ឆ្នាំ២០១៥)។  រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសាព័ត៌មានវៀតណាម

លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Ban Ki-moonអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស​វៀត​ណាម​ (ខែឧសភា ឆ្នាំ២០១៥ )។ រូបថត៖ ង្វៀនខាង– ទីភ្នាក់ងារសាព័ត៌មានវៀតណាម

លោកប្រធានគណៈកម្មធិការអឺរ៉ុបJosé Manuel Barroso អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (ខែសីហា ឆ្នាំ២០១៤)។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសាព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ផាមប៊ិញមិញអញ្ជើញទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក។ រូបថត៖ AFP/ទីភ្នាក់ងារសាព័ត៌មានវៀតណាមផ្សព្វផ្សាយ

លោករដ្ឋមន្ត្រីក្រសួងការពារជាតិវវៀតណាមភូងក្វាងថាញ់ និង លោករដ្ឋមន្ត្រីក្រសួងការពារជាតិចិន Chang Wanquan អញ្ជើញចូលរួមកិច្ចប្រជុំជួបប្រាស័្រយមត្តិភាពការពារព្រំដែនវៀតណាម – ចិន លើកទី២នៅទីក្រុងឡាវកាយនៃប្រទេសវៀតណាម។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសាព័ត៌មានវៀតណាម

កិច្ចការព្រំដែនទទូលបានលទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះលេចធ្លោគឺលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាមនិងចិន ភាគីទាំងពីរសម្រេចបានការងារបែងចែកខណ្ឌសីមានិងបោះបង្គោលព្រំដែនលើដី​គោក​​និងចុះហត្ថលេខាលើលិខិតច្បាប់ពាក់ព័ន្ធមួយចំនួន។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ​១៩៤៥ លោកប្រធាន​ហូ​ជី​ម៊ិញ​​បានចុះហត្ថលេខា​លើ​បទបញ្ញាត្តិអំពីការបង្កើតរដ្ឋាភិបាលជាបណ្តោះអាសន្ននៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម រូមមាន ១៥ ក្រសួង ក្នុងនោះ​មានក្រសួងការបរទេស។ ចាប់ពីទីនោះមកថ្ងៃ២៨ខែសីហាជាថ្ងៃប្រពៃណី​រ​បស់ផ្នែកការ​ទូត​វៀត​ណាម។

ដោយតួនាទីជាអ្នកបើកផ្លួវ ពង្រីកកម្លាំងរបស់ការទូតនយោបាយ ការទូតវប្បធម៌ ផ្នែកការទូតបានបើកផ្លូវ បើកទូលាយ និងលើកទំនាក់ទំនងសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាប្រទេស តំបន់ លើពិភពលោកកាន់តែ មានភាពស៊ីជម្រៅ ហើយឈានទៅមុខក្នុងការបើកទូលាយបណ្តាទីផ្សារ បណ្តាវិស័យ សហប្រតិបត្តិការអន្តរជាតិថ្មី។

អាចនិយាយបានថា គ្មានពេលណាដែលប្រទេសវៀតណាមមានទំនាក់ទំនង សហប្រតិបត្តិការទូលំទូលាយនិងសម្មភាពជាមួយបណ្តាប្រទេសនៅទូទាំងពិភព​លោកដូចជានាសព្វថ្ងៃនេះ។ តួនាទីនិងទីតាំងរបស់វៀតណាមកាន់តែលើក​កំពស់លើឆាកអន្តរជាតិ។

នាសព្វថ្ងៃនេះ ពិភពលោកបានដឹងថាប្រទេសវៀតណាមមិនគ្រាន់តែជាជនជាតិមួយស្រលាញ់សន្តិភាព  អង់អាចក្លាហានក្នុងសង្គ្រាមតែប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រទេសមួយផ្លាស់ប្តូថ្មីប្រកបដោយជោគជ័យ ជិតស្និទ មានសក្តានុពលជាច្រើន សេដ្ឋកិច្ចរីកចម្រើន សកម្ម ចូលរួមក្នុងការងារអន្តរជាតិដើម្បីសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងចំណោមសមិទ្ធផលដ៏មោទនភាពនោះរបស់ប្រទេសជាតិ ដែលមានការរួមចំណែកគួរអោយកត់សម្គាល់របស់ផ្នែកការទូត ផ្អែកទៅលើមូលដ្ឋានគួបផ្សំយ៉ាងជិតស្និទជាមួយ ក្រសួង ស្ថាប័ន តំបន់នានា និងសហគ្រាសក្នុងការអនុវត្តយ៉ាងប្រសិទ្ធភាពសរសសំខាន់ទាំងបីនៃ កិច្ចការបរទេសគឺ ការទូតនយោបាយ ការទួតសេដ្ឋកិច្ចនិង ការទូតវប្បធម៌ គួបផ្សំនឹងការងារជនជាតិវៀតណាមនៅបរទេស។


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង អញ្ជើញចូលរួមសន្និសិទកំពូលអាស៊ី–អាហ្វ្រិក  នៅប្រទេសឥណ្ឌូនេស៊ី (ខែមេសា ឆ្នាំ ២០១៥)។ រូបថត៖ ង្វៀនខាង – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនតិនយុង អញ្ជើញចូលរួមសន្និសិទកំពូល ASEAN លើកទី២៦នៅប្រទេសម៉ាឡេស៊ី (ខែមេសា ឆ្នាំ២០១៥) ។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ខែមិនា ឆ្នាំ២០១៥ វៀតណាមជាម្ចាស់ផ្ទះនិងរៀបចំនិងប្រកបដោយជោគជ័យ មហាសន្និបាតក្រុមប្រឹក្សាអន្តរសភាពិភពលោកលើកទី ១៣២ (IPU - 132)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងអញ្ជើញចូលរួមសន្និសិទកំពូលយុទ្ធសាស្រ្ត
សហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong លើកទី៦ (ACMECS 6) នៅប្រទេសភូមា។
រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសាព័ត៌មានវៀតណាម

លោកសាស្រ្តាចា្យ បណ្ឌិត វូវ៉ាន់ហៀន អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានអោយដឹងថា អនុវត្តតាមមាគ៌ានិងគោលនយោបាយការទូតត្រឹមត្រូវរហូតដល់នាសព្វថ្ងៃនេះវៀតណាមបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​ជាមួយ ១៥ ប្រទេស ទំនាក់ទំនងដៃគូ គ្រប់ជ្រុងជ្រោយជាមួយ ១១ ប្រទេស។ វៀតណាមបានជំរុញខ្លាំងនិងធ្វើស៊ីជម្រៅ ថែមទៀតនូវទំនាក់ទំនងជាមួយបណ្តាដៃគូ ជាពិសេសគឺបណ្តាដៃគូសំខាន់ៗ លើកក្របខ័ណ្ឌទំនាក់ទំនងបានកំណត់ហើយ ឈានចូលក្នុងស្ថានភាពជាក់ស្តែង។

“បណ្តាទស្សនកិច្ចការទូតរបស់លោកអគ្គលេខាធិការបក្សង្វៀនភូត្រុងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន សហរដ្ឋអាមេរិកនិងបណ្តាទស្សនាកិច្ចរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋបានអនុវត្តលើទូទាំងពិភពលោក រួមជាមួយការទទួលស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអញ្ជើញមកទស្សនកិច្ចនៅប្រទេសវៀតណាម នោះ​គឺជាសក្ខីភាពដ៏ជាក់ស្តែងបញ្ជាក់អំពីទីតាំងរបស់ប្រទេសវៀតណាមលើឆាកអន្តរជាតិកាន់តែបញ្ជាក់យ៉ាងរឹងមាំ”។ លោកសាស្រ្តាចា្យ បណ្ឌិត វូវ៉ានហៀនបានសង្កត់ធ្ងន់។
 

ថ្មីៗនេះ នៅក្នុងអត្ថបទ "ការទូតវៀតណាម ពង្រីកប្រពៃណីត្រចះត្រចង់ រូមចំណែកគួរឲ្យកត់សម្គាល់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ" លោកឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីការបរទេសផាមប៊ិញមិញបានសង្កត់ធ្ងន់ថា៖ “ក្នុងរយះពេល ៧០ ឆ្នាំកសាងប្រទេសជាតិ ការទូតវៀតណាមមិនត្រឹមតែទទូលបានសមិទ្ធផលដ៏ធំធេញជាច្រើនប៉ុណ្ណោះទេ ថែមទាំងកសាងប្រពៃណីថ្លៃថ្នូ ត្រចះត្រចង់របស់ផ្នែកការទូត។ មុនបង្អស់និងលេចធ្លោបំផុតគឺជាប្រពៃណីស្មោះត្រង់ជាមួយបក្ស ជាមួយផលប្រយោជន៍របស់ជនជាតិ ។ ផ្នែកការទូតទាំងឡាយតែងតែយល់ដឹងយ៉ាងច្បាស់លាស់និងកំណត់ថា ស្មោះត្រង់ជាមួយបក្ស ជាមួយផលប្រយោជន៍ជនជាតិគឺជាគោលគារណ៍ មាគ៌ាអោយរាល់សកម្មភាព មិនគិតដល់សកម្មភាពនេះកើតឡើងក្នុងស្ថានភាពណានឹងលក្ខណះណាដែរ”./.


មកដល់នាសព្វថ្ងៃនេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយជាង ១៨០ ប្រទេសនិងបណ្តាអង្គការចងសម្ព័ន្ធលើពិភពលោក ។ នៅក្នុងចំណោមប្រទេសនេះ វៀតណាមមានទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តជាមួយ ១៥ ប្រទេសនិងទំនាក់ទំនងយុទ្ធសាស្រ្តដៃគូគ្រប់ជ្រុងជ្រោយជាមួយ ១១ ប្រទេស។


ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ