07/08/2017 11:27 GMT+7 Email Print Like 0

ការទូតម្ហូបអាហារឆ្ពោះទៅពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតអាស៊ាន

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង Jakarta ក្រសួងអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ីបានរួម សហការជាមួយនាយកដ្ឋានសហប្រតិបត្តិការអាស៊ាន ក្រសួងការបរទេសឥណ្ឌូនេស៊ី រៀបចំមហោស្រពម្ហូបអាហារអាស៊ាន២០១៧ ដោយមានការចូលរួមរបស់ ប្រទេសអាស៊ានទាំង១០។


តំណាងស្ថានទូតវៀតណាមនៅឥណ្ឌូនេស៊ីឧទ្ទេសនាមអំពីមុខម្ហូប Nem
ប្រពៃណីរបស់វៀតណាម (រូបថតៈ ស្ថានទូត)

នៅក្នុងព្រឹត្តិការណ៍នេះ តំណាងប្រទេសអាស៊ាននឹងឧទ្ទេសនាមនូវម្ហូបអាហារប្រពៃណីវិសេសវិសាលរបស់ប្រទេសខ្លួន។ ស្ថានទូតវៀតណាមចូលរួមមហោស្រពនេះដោយបានឧទ្ទេសនាមអំពីមុខម្ហូប Nem ប្រពៃណី។ មុខម្ហូបនេះបានទាក់ទាញការនិយមចូលចិត្តរបស់ទស្សនិកជនជាច្រើនកុះករ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ