31/07/2016 10:40 GMT+7 Email Print Like 0

ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang


ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang (VNA)

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​ លោក Pham Binh Minh ដែល​ដឹក​នាំក្រុម​ការងារ​រដ្ឋាភិបាល បានជួបធ្វើការ​ជាមួយគណៈកម្មាធិការ​ប្រជាជន​ទីក្រុង  Da Nang ភាគ​កណ្ដាល​វៀត​ណាម ស្តីពី​ស្ថានភាពប្រើប្រាស់ប្រភព​ទុន ODA ការងារកិច្ចការ​បរទេស និងការត្រៀម​រៀប​ចំ ឲ្យ​សប្តាហ៍​ជាន់​ខ្ពស់ APEC 2017។ ថ្លែងមតិនទៅជំនួបធ្វើការនេះ​ឧបនាយក​រដ្ឋមន្ត្រី Pham Binh Minh បាន​លើក​ច្បាស់​ថា៖​

​«ចំពោះ APEC ឆ្នាំ ២០១៧ ឱកាសធំជាងគឺការ​ទាក់ទាញ​ការ​វិនិយោគ​ការ​ជំរុញ​ពាណិជ្ជកម្ម និងទេសចរណ៍។ ខ្ញុំស្នើរ​ថា​៖ ទីក្រុង Da Nang គប្បីឆ្លៀត​យក​ឱកាសនេះ ដើម្បីមានផែនការ​ផ្សព្វ​ផ្សាយ ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ពេល ប្រព្រឹត្ត​ទៅ​សប្តាហ៍ APEC។»

​ស្តីពីការប្រើប្រាស់ប្រភពទុន ODA ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចាត់​ទុក​ថា៖ ទីក្រុង Da Nang មាន​បទពិសោធន៍​ល្អ​ គឺបង្កើតបានក្រុម​ប្រឹក្សា​គ្រប់គ្រង​គំរោងការ និងប្រភពទុនប្រកបដោយប្រសិទ្ធភាព​។ ពីនោះ​​ទីក្រុង Da Nang បន្តស្រាវជ្រាវ​ផ្តល់មតិ​សំរាប់រដ្ឋាភិបាល ដើម្បីដាក់ចេញ​យន្តការ ប្រើប្រាស់​ប្រភព​ទុន ODA នាពេលខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ