22/05/2016 09:45 GMT+7 Email Print Like 0

ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យការបោះឆ្នោតនៅតំបន់ទូទាំងប្រទេសវៀតណាម


ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យការបោះឆ្នោតនៅតំបន់ទូទាំងប្រទេសវៀតណាម (Image: VNA)

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៦ ក្រុមការងារក្រុមប្រឹក្សារជាតិរៀបចំការ​បោះឆ្នោត ដឹកនាំ​ដោយ​អនុប្រធាន​រដ្ឋវៀត​ណាម អនុប្រធានក្រុមប្រឹក្សារជាតិ​រៀបចំការ​បោះឆ្នោត វៀត​ណាម លោក​ស្រី Dang Thi Ngoc Thinh បានទៅត្រួត​ពិនិត្យតការ​ងាររៀបចំកា​របោះ ឆ្នោតរដ្ឋសភានីតិ​កាលទី ១៤ និងក្រុមប្រឹក្សា​ប្រជាជ​នគ្រប់ជាន់​ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅខេត្ត Vinh Phuc (ភាគ​ខាងជើងវៀតណាម)។ លោកស្រី Dang Thi Ngoc Thinh បានវាយ តំលៃ​ខ្ពស់​ចំពោះ​ការងាររៀបចំការបោះឆ្នោត​នៅទីនេះ ហើយ​ស្នើរ​ឲ្យថ្នាក់​ដឹក​នាំ​ខេត្ត​បន្ត​​បង្កើន​ការដឹក​នាំបញ្ជា​ណែនាំ ពង្រីក​តួនាទី​របស់​អង្គការ​សមូហភាព​ដើម្បី​រៀប​​ចំ​កា​​របោះ​ឆ្នោត ប្រកប​ដោយ​ជោគជ័យ។ មុននោះ នាថ្ងៃទី​២០ ខែឧសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បាន​ទៅ​ឃ្លាំ​មើល​ការ​រៀបចំការ​បោះឆ្នោត​នៅខេត្ត Hung Yen ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ