28/04/2020 14:43 GMT+7 Email Print Like 0

ការត្រិះរិះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong គឺជាការត្រិះរិះរបស់បក្សទាំងមូលនិងប្រជាជនទាំងមូល

ការត្រិះរិះពិចារណារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen  Phu  Trong គឺជាការត្រិះរិះរបស់បក្សទាំងមូលនិងប្រជាជនទាំងមូល។
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen  Phu  Trong (រូបថត៖ TTXVN)


នោះគឺជាអារម្មណ៍របស់កម្មាភិបាលនិងបក្ខជនបានសម្តែង បន្ទាប់ពីបានស្តាប់វិទ្យុសម្លេងវៀតណាមផ្សាយអំពីអត្ថបទសរសេររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen  Phu  Trong ប្រធានអនុគណៈកម្មការចាត់តាំងបុគ្គលិកនៃមហាសន្និបាតលើកទី ១៣ របស់បក្សក្រោមចំណងជើងថា "បញ្ហាមួយចំនួនដែលត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការងារត្រៀមបំរុងបុគ្គលិកលក្ខណៈឲ្យមហាសន្និបាតលើក ទី ១៣ របស់បក្ស" ។ សម្តែងនូវការគាំទ្រយ៉ាងខ្ពស់ចំពោះយោបល់ដ៏ស្មោះត្រង់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen  Phu  Trong ស្តីពីការពិចារណានិងជ្រើសរើសធនធានមនុស្សសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ លោក  Dinh Minh Thu បក្សជនទីក្រុង Dong Hoi ខេត្ត Quang Binh បានឲ្យដឹងថា៖

«ការងារជោគជ័យឬបរាជ័យគឺផ្តោតសំខាន់លើក្រុមកម្មាភិបាលល្អឬអាក្រក់។ ការងារត្រៀមបំរុងបុគ្គលិកលក្ខណៈឲ្យមហាសន្និបាតគឺមានសារៈសំខាន់ខ្លាំងណាស់ យើងជ្រើសរើសកម្មាភិបាលដើម្បីណែនាំដល់មហាសន្និបាតប្រជាធិបតេយ្យជ្រើសតាំងមនុស្សដែលមានលក្ខណៈសម្បត្តិសក្ដិសមឲ្យធ្វើជាសមាជិកក្នុង   គណៈកម្មាធិការប្រតិបត្តិ។ ការងារចាត់តាំងបុគ្គលិកលើកនេះត្រូវតែធ្វើឡើងដោយមានលក្ខណៈសត្យានុម័តនិងមានតម្លាភាព ដើម្បីជ្រើសរើសមនុស្សដែលមានសីលធម៌និងទេពកោសល្យពេញលេញ ដោយមិនជ្រើសតាំងអ្នកដែលធ្លាប់បានរំលោភបំពានលើវិន័យពុំជ្រើសតាំងអ្នកដែលសូកប៉ាន់រត់ការងារនិងតំណែង និងមិនបញ្ជូលអ្នកដែលមានសញ្ញាអវិជ្ជមានចូលក្នុងជួរបក្ស និងកម្មាភិបាលរបស់បក្សផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ