14/09/2015 09:51 GMT+7 Email Print Like 0

ការតែងតាំងអគ្គលេខាធិការ អ.ស.ប. នឹងត្រូវបានអនុវត្តប្រកបដោយបើកចំហរថែមទៀត


ការតែងតាំងអគ្គលេខាធិការ អ.ស.ប. នឹងត្រូវបានអនុវត្តប្រកបដោយបើកចំហរថែមទៀត (Image: VNA)

នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៥ មហាសន្និបាត អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តមួយស្តីពីការតែង​តាំង​បេក្ខជនតំណែងអគ្គលេខាធិការ អ.ស.ប. ដោយបើកចំហរនិងមានតម្លាភាពថែមទៀត។ កាយវិការនេះប្រព្រឹត្តទៅក្នុងអាណត្តិទី ២ របស់អគ្គលេខាធិការ អ.ស.ប. កាន់អំណាច លោក Ban Ki Moon ដែលនឹងបញ្ចប់
នាចុងឆ្នាំ ២០១៦។ រហូតមកដល់ពេលនេះ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ឈរឈ្មោះបេក្ខជនមួយរូបតែប៉ុណ្ណោះ​។ ប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារសន្តិសុខចំនួន ៥ សម្រេចការតែងតាំងនេះជាសំ​ខាន់​។​ ក្នុងករណី សេចក្តី​សម្រេចចិត្តពោលខាងលើតត្រូវបានអនុម័ត នឹងអនុញ្ញត្តិឲ្យប្រទេសជាសមាជិករបស់​អ.ស.ប. ផ្សេងៗ ដឹងអំពីបញ្ជីឈ្មោះបេក្ខជននិងជីវប្រវត្តិរបស់គេ ។ ទន្ទឹមនឹងនោះបណ្ដាប្រទេសក៏នឹងមានឱកាសផ្ទៀងស្តាប់ទស្សនៈរបស់បេក្ខជននៅមហសន្និបាត អ.ស.ប. ផងដេរ។ ប៉ុន្តែ សេចក្តីសម្រេចចិត្តនេះមិនផ្លាស់ប្តូររបៀបជ្រើសរើសនិងឧទ្ទេសនាមបេក្ខជនចុងក្រោយនៅមហាសន្និបាត អ.ស.ប. នៅឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ