10/04/2016 10:19 GMT+7 Email Print Like 0

ការតាំងពិពណ៌រស្តីពីវៀតណាមក្នុងទសវត្ស ៨០


ការតាំងពិពណ៌រស្តីពីវៀតណាមក្នុងទសវត្ស ៨០ (Image: VOV)

រូបថតចំនួន ៦០ ផ្ទាំងបង្ហាញជាក់ស្តែងនិងរស់រវើកជីវភាពរស់នៅ របស់ប្រជាជនវៀតណាមក្នុងរយៈពេល ៣០ ឆ្នាំមុន ដែលត្រូវបានឧទ្ទេសនាម​នៅការតាំងពិពណ៌រ​ក្រោមប្រធានបទ «វៀតណាមក្នុងទសវត្ស​៨០» របស់​អ្នក​ថត​រូប​បារាំង លោក Michel Blanchard។ ពិធីបើកការតាំងពិពណ៌បាន​ប្រព្រឹត្តទៅ នាយប់ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ។ លោក Michel Blanchard​គឺជា​អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក​ងារ​សារព័ត៌​មាន​បារាំង AFP ចាប់ពីឆ្នាំ​១៩៧៦ ដល់ឆ្នាំ ២០០៦ និង​ជានាយកខុទ្ទកាល័យ AFP ប្រចាំនៅទីក្រុង​ហាណូយ វៀតណាម ចាប់ពីឆ្នាំ​១៩៨២ ដល់ឆ្នាំ​១៩៨៣។ នៅទីនេះ​ទស្សនិក​ជន​គយគន់​រូបថត​ជាក់ស្តែង​អំពីជីវភាព​រស់​នៅប្រចាំថ្ងៃ​នៅវៀត​ណាម និយាយរួមនិងនៅរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ និយាយដោយឡែក។ ការតាំង​ពិពណ៌នឹង​អូស​បន្លាយដល់ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ​២០១៦៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ