06/04/2016 10:46 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ផែនទីនិងតាំងបង្ហាញឯកសារ“Hoang Sa, Truong Sa របស់ វៀតណាម- ភស្តុតាងប្រវត្តិសាស្រ្ត"


ទិដ្ឋភាពនៅក្នុងការតាំងពិព័រណ៍ (រូបថតៈ Thanh Liêm - TTXVN)

ការតាំងពិព័រណ៍ផែនទីនិងតាំងបង្ហាញឯកសារ “Hoang Sa, Truong Sa របស់​វៀត​ណាម- ភស្តុ​តាង​ប្រវត្តិ​សាស្រ្ត​និង​គតិ​យុត្តិ​” បានប្រព្រឹត្តទៅនៅខេត្ត Bac Lieu នាថ្ងៃទី៥ខែ​​មេសាឆ្នាំ២០១៦​។ នៅ​ទីនេះ បានតាំងបង្ហាញឯកសារ វត្ថុ​តាង​ ជា​ច្រើន រួមទាំង​ផែនទីចំនួន១០០ផ្ទាំង ដែលបានប្រកាសតាំងពីមុន របស់អ្នកស្រាវជ្រាវជាតិនិងអន្តរ​ជាតិ។ នៅក្នុង​ផែនទីដែល​បានតាំងបង្ហាញនោះ គឺចែងថា​ភាគខាងត្បូងរបស់ចិន ត្រឹមតែកំណត់ដល់​កោះ ហៃណាន​ប៉ុណ្ណោះ ហើយ​មិនបានស្តីពី ប្រជុំកោះ Hoang Sa និង Truong Sa ឡើយ។ ផែនទីនិងឯកសារ​ដែល​បាន តាំងប​ង្ហាញ​នៅទី​នេះ ជា​ភស្តុតាងប្រវត្តិសាស្រ្ត និងមូលដ្ឋានគតិយុត្តិ បញ្ជាក់នូវ អធិបតេយ្យភាពមិនអាចប្រ​កែក​បាន​របស់​វៀត​ណាម​ចំពោះ​ប្រជុំកោះ Hoang Sa និង Truong Sa ។ ការតាំងពិ​ព័រណ៍នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៩ ខែ​មេសា ឆ្នាំ២០១៦៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ