15/01/2016 09:38 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ “Hoang Sa, Truong Sa ជា​របស់​វៀត​ណាម​-ភស្តុ​តាង​ប្រវត្តិ​សាស្ត្រនិង​គតិយុត្ត​”


ទិដ្ឋភាពនៃពិធី

ការតាំងពិព័រណ៍ “Hoang Sa, Truong Sa ជារបស់វៀតណាម-ភស្តុតាង​ប្រវត្តិ​សាស្ត្រ និងគតិយុត្ត” បាន​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី១៤​ដល់ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៦ នៅ​ទីក្រុង Lang Son (ភាគខាងជើងវៀត​ណាម)។ ឯកសារ​និង​វត្ថុ​ដែល​បាន តាំងបង្ហាញ​នៅពិព័រណ៌លើក​នេះ ជាផ្នែកមួយនៃភស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្តិ​ដែល​ប្រមូល​បាន​ក្នុង​ប្រទេស និងបណ្តាប្រទេសលើពិភពលោក ក្នុងនោះមានប្រទេសចិន​ផង​ដែរ បាន​រួមចំណែក​បញ្ជាក់​នូវអធិបតេយ្យភាព​របស់​វៀត​ណាម ចំពោះប្រជុំកោះ Hoang​ Sa និង Truong Sa។ ការតាំង​ពិព័រណ៌នេះ សំដៅ លើក​កំពស់​ស្មារតីសាមគ្គី មនសិការ​ក្នុងការទទួលខុសត្រូវរបស់ប្រជាជនទូទាំង ប្រទេស អណិក​ជន​វៀត​ណាម​នៅ​ឯបរទេស ក្នុងកិច្ចការពារអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុប្រទេស។ ព្រមទាំង​ជួយឲ្យមិត្តភក្តិអន្តរជាតិ ក្នុង​នោះមាន​ទាំង ប្រជាជនចិន​យល់ច្បាស់ការពិតនៃប្រវត្តិសាស្ត្រ និង​យល់ដឹងនូវបំណង​ប្រាថ្នា ស្រប​ច្បាប់រ​បស់​ប្រជា​ជន​វៀតណាម ក្នុងការរក្សា​​សន្តិភាព ស្ថិរភាពនៅសមុទ្រ ខាងកើត​និង​ក្នុង​តំបន់​ដើម្បី​អភិវឌ្ឍប្រទេស​ជាតិ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ