28/04/2016 09:51 GMT+7 Email Print Like 0

ការតាំងពិព័រ “ចំណាប់​អារម្មណ៍​ចំពោះ​សង្គ្រាម” ដោយ​តាំងបង្ហាញ​រូបថត​វត្ថុតាង​មាន​តម្លៃ​ជា​ច្រើន​


តំណាងទស្សនាតាំងពិព័រណ៍

រូបថត ឯកសារ វត្ថុតាងមានតម្លៃជាង៤០០មុខបានតាំងបង្ហាញ​នៅ​ក្នុងការ​តាំងពិព័រណ៍ “ចំណាប់​អារម្មណ៍​សង្គ្រាម​” ដែល​បាន​បើក​ នាថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ​។ ឧត្តម​សេនីយ៍ត្រី Nguyen Xuan Nang នាយក​សារ​មន្ទី​ប្រ​វត្តិ​សាស្ត្រយោធាវៀតណាម បានឲ្យដឹងថា៖​ “ក្នុងឱកាសរំលឹកខួបលើកទី៤១ នៃទិវារំដោះភាគ​ខាង​ត្បូង ឯករាជ្យ​ប្រទេស​ជាតិ យើង​ខ្ញុំចង់បង្ហាញនូវរូបភាពពេញលេញ ស្តីពីសង្គ្រាមប្រឆាំងចក្រព័ទ្ធអាមេរិក​សង្គ្រោះ​ប្រទេស​ជាតិ និង​ការរួម​ចំណែក ការពលីកម្មរបស់ប្រជាជនសម្រាប់​ដណ្តើម បានជ័យជំនះ។ សារ​ដែល​យើង​ខ្ញុំចង់​ផ្ញើរ​នៅឱកាស​នេះគឺដើម្បី​មាន ជីវភាពរស់នៅសន្តិភាពដូចសព្វថ្ងៃ គឺយើងបានបាត់ប៉ង់យ៉ាងច្រើន ដូច្នេះ យើងត្រូ​វធ្វើ​យ៉ាង​ម៉េច​ ដើម្បីកសាងប្រទេសជាតិនិងជីវភាពរស់នៅសន្តិភាព មិនត្រឹមតែនៅវៀតណាម​ប៉ុណ្ណោះ ថែម​ទាំង​នៅលើ​ពិភព​លោក​ទាំង​មូល​ទៀត​ផង”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ