05/06/2016 12:38 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ “លោកប្រធានហូជីមិញ-ដំណើការស្វែងរកផ្លូវសង្គ្រោះជាតិ”


ទស្សនិកជនទស្សនាការតាំងពិព័រណ៍ (រូបថតៈ Minh Quyết/TTXVN)

រូបថត ឯកសារ វត្ថតាងជិត២០០ប្រភេទ បានឧទ្ទេសនាមយ៉ាងរស់រវើសនូវដំណើរការស្វែងរកផ្លូវសង្គ្រោះជាតិ​ពោរពេញទៅដោយការលំបាកលំបិនរបស់លោកប្រធានហូជីមិញ ក៏ដូចជារាល់ការរួមចំណែកដ៏មហិមារបស់លោក ក្នុងកិច្ចការតស៊ូរំដោះជាតិ ដែលបានតាំងបង្ហាញនៅក្នុងពិព័រណ៍ “លោកប្រធានហូជីមិញ-ដំណើការ​ស្វែងរកផ្លូវសង្គ្រោះជាតិ” បានបើកនាររៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦  នៅសារមន្ទីរហូជីមិញនៃទីក្រុងហាណូយ។ ការតាំងពិព័រណ៍នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី ១២៦ ទិវាកំណើតលោកប្រធានហូជីមិញ ថ្ងៃទី១៩ ខែឧសភានិងរយៈពេល ១០៥ ឆ្នាំទិវាលោកប្រធានហូជីមិញចាកចេញពីមាតុប្រទេស ដើម្បីស្វែងរកផ្លូវសង្គ្រោះជាតិថ្ងៃទី៥មិថុនា។ លោកស្រី Nguyen Duc Thuy នាយិការស្តី​ទី​សារមន្ទីរហូជីមិញបានឲ្យដឹងថា៖ “ការតាំងពិព័រណ៍នេះគឺបង្ហាញនូវសញ្ញាពិសេសពីប្រទេសនីមួយៗដែលជាកន្លែង លោកប្រធានហូជីមិញមានស្នាមជើង ដែលចាករិកច្បាស់នូវការវិវឌ្ឍន៍ក្នុង​មនសិការរបស់លោក ដើម្បីស្វែរកផ្លូវរំដោះប្រទេសសម្រាប់ប្រជាជាតិ”។

ការតាំងពិព័រណ៍នេះនឹងបើករហូតដល់ចុងខែមិថុនា៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ