08/05/2016 13:42 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ “មនុស្សធម៌-សារស្តីពីសន្តិភាពនិងមិត្តភាព”

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញបានបើកការតាំងពិព័រណ៍ដោយប្រធានបទស្តីពី “មនុស្សធម៌”។ រូបថត ឯកសារ និងវត្ថុតាងចំនួន ៨៧ ប្រភេទត្រូវបានតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះ។ លោកស្រី Huynh Ngoc Van នាយិការសារមន្ទីរភ័ស្តុតាងសង្គ្រាមបានឲ្យដឹងថា ការតាំងពិព័រណ៍ជាឱកាសសម្រាប់ទស្សនិកជនជាតិនិងអន្តរជាតិយល់ច្បាស់នូវស្មារតីមនុស្សធម៌របស់បក្ស  រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះអ្នកទោសអាមេរិកនាគ្រាសង្គ្រាម។ រូបថត ឯកសារ វត្ថុតាងដែលបានតាំងបង្ហាញនៅទីនេះ មិនត្រឹមតែរួមចំណែកអប់រំ ជំនាន់វ័យក្មេងបច្ចុប្បន្នអំពីប្រពៃណីមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងនាំមកសារសន្តិភាពមិត្តភាពមួយរបស់ប្រជាជនវៀត ណាមទៀតផង។​ ការតាំងពិព័រណ៍នឹងបន្តបើកទ្វាររហូតដល់ថ្ងៃទី៣១ឧសភាឆ្នាំ​២០១៦៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ