06/05/2015 10:39 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ “ប្រទេសរុស្ស៊ី-មាតុប្រទេសរបស់ខ្ញុំ”បានបើកនៅហាណូយ


ទិដ្ឋភាពនៃការតាំងពិព័រណ៍(រូបថតៈ vov)

 
មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ នាយប់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៥​ បាន​បើក​ការតាំង​ពិព័រណ៍របស់បណ្តាវិចិត្រករ អ្នកថតរូប ល្បីឈ្មោះរបស់រុស្ស៊ី ដោយប្រធានបទ “ប្រទេសរុស្ស៊ី-មាតុប្រទេស​របស់ខ្ញុំ” ក្នុង ឱកាសរំលឹកខួបលើកទី៧០នៃជ័យជំនះក្នុង សង្គ្រាមការពារជាតិដ៏មហិមា (ថ្ងៃទី ៩ឧសភា​១៩៤៥- ទី៩ឧសភា២០១៥)។ នៅទីនេះបានតាំងបង្ហាញរូបថតចំនួន ៣០ ផ្ទាំង ដែល​ឆ្លុះបញ្ជាំង​នូវ​ប្រវត្តិសាស្រ្ត​និងសោភ័ណ្ឌភាពធម្មជាតិ ព្រមទាំង ជីវភាពរស់នៅរបស់ជនរុស្ស៊ីទៀតផង។ ការតាំងពិព័រណ៍​នេះ​នឹងបើកដល់ថ្ងៃ ទី៩ឧសភា២០១៥៕

 
 តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ