13/05/2015 10:10 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ឯកសារអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមនៅបរទេស


 
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើផែនការរៀបចំតាំងពិព័រណ៍ផែនទីនិងឯកសារស្ដី
អំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះទាំង២ Hoang Sa និង Truong Sa ក្នុងដំណាក់កាលឆ្នាំ២០១៥-២០១៧។ គោលដៅរបស់ការងារនេះគឺសំដៅឃោសនាអំពីអធិបតេយ្យភាពរបស់វៀតណាម​ចំ​ពោះ​ប្រជុំ​កោះ​ទាំង២ពោលខាងលើតាមរយៈឯកសារ ផែនទី រូបថត វត្ថុផ្ទាល់ខ្លួននិងវណ្ណកម្មបោះពុម្ភផ្សាយមួយចំនួន តាម​នោះអះអាងនូវគោលជំហរដ៏ត្រឹមត្រូវរបស់វៀតណាម លើកកំពស់ស្មារតីសាមគ្គីភាព ការទទួល​ខុស​ត្រូវ​របស់​ប្រជាជននៅក្នុងប្រទេសនិងជនវៀតណាមនៅឯបរទេសក្នុងបុព្វហេតុការពារអធិបតេយ្យ​ភាព​អំពី​កោះ​សមុទ្រ​របស់មាតុប្រទេស។តាមផែនការនេះ ការតាំងពិព័រណ៍នឹងត្រូវបានរៀបចំឡើងនៅខេត្តក្រុងទាំងឡាយ នៅ​ទូទាំងប្រទេសនិងនៅប្រទេសចំនួន៤រួមមាន៖បារាំង រុស្ស៊ី អាមេរិកនិងឆែកក្នុងដំណាក់កាលឆ្នាំ២០១៥-២០១៧៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ