21/07/2016 09:00 GMT+7 Email Print Like 0

ការតាំងពិព័រណ៍អន្តរជាតិស្តីពីផលិតផលនិងសេវាកម្មទូរគមនាគមន៍បានបើកនៅទីក្រុងហាណូយ


ស្ទង់ទំនិញមួយនៅក្នុងការតាំងពិព័រណ៍

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វ​ផ្សាយ​វៀត​ណាម​បាន​បើក​ការ​តាំង​ពិព័រណ៍​អន្តរជាតិ ស្តីពីផលិតផលនិងសេវាកម្ម​ទូរគមនាគមន៍ បច្ចេកវិទ្យា​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម​។ ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​លើកនេះ មានអង្គភាពអាជីវកម្មចំនួន១៥០ មកពី​ប្រទេស​និង​តំបន់​ដែន​ដី​ដូច​ជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ទួរគី ចិន សឹង្ហបុរី ថៃ ហុងគុង (ចិន) អាល្លឺម៉ង់​អូស្ត្រាលី ស្វីស អាមេរិក​និង​វៀត​ណាម​។ ថ្លែងមតិក្នុងពិធី លោក Phan Tam អនុ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ផ្សព្វ​ផ្សាយ​វៀត​ណាម​បាន​ឲ្យ​ដឹង​​ថា៖

​“អត្រាចូលរួមយ៉ាងសកម្ម របស់អង្គភាពអាជីវកម្មវៀតណាមលើកនេះ សរឲ្យ​ឃើញ​នូវការរីក​ចំរើន​គួរ​ឲ្យកត់​សម្គាល់ របស់អង្គភាពអាជីវកម្ម​ក្នុងប្រទេស។ ការ​តាំង​ពិព័រណ៍នេះ ​នឹង​ក្លាយ​ទៅ​ជាវេទិកា​មាន​​អត្ថប្រយោជន៍ ដើម្បី​​តភ្ជាប់​អង្គភាព​​អាជីវកម្ម និងជាកាណាល់ឆ្លើយ​ឆ្លង​ប្រកប​ដោយ​ប្រសិទ្ធិភាព រវាងអ្នករៀបចំ​ផែន​ការ​ជាមួយ​​សហគមន៍​​អង្គភាពអាជីវកម្ម រួមចំណែកពង្រឹងបរិយាកាសគតិយុត្ត​​និងបង្កើត​ឡើង​ ការអភិវឌ្ឍន៍​និរន្តរភាព​ ​រប​ស់ផ្នែកព័ត៌មាន​និង​ផ្សព្វផ្សាយ​វៀត​​ណាម”។

​ការតាំងពិព័រណ៍នេះនឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០រហូត ដល់ថ្ងៃទី២២ ខែកក្កដា នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​អន្តរជាតិ ICE លេខ​៩១ផ្លូវ Tran Hung Dao ក្រុងហា​ណូយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ