04/08/2016 10:06 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ “Hoang Sa,Truong Sa របស់វៀត ណាម-ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត


សន្និសីទកាសែតត្រៀមរៀបចំឲ្យការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ “Hoang Sa,Truong Sa របស់វៀត ណាម-ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត”

ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ “Hoang Sa,Truong Sa របស់វៀតណាម-ភ័ស្តុតាងប្រវត្តិសាស្ត្រនិង​គតិយុត្ត” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ ផែន​ទីជាង ១០០ ផ្ទាំងរួមទាំងឯកសារនិងវត្ថុតាងច្រើនប្រភេទបានតាំងបង្ហាញនៅទីនេះគឺបានប្រមូលផ្តុំពីប្រភពឯកសាររបស់អ្នកស្រាវជ្រាវ អ្នកប្រាជ្ញជាតិនិងអន្តរជាតិ​ ដែលធ្លាប់បានប្រគល់តាំងពីមុនរហូតមកដល់បច្ចុប្បន្ន។​ ផែនទីនិងឯកសារទាំងអស់តាំងបង្ហាញក្នុងការតាំងពិព័រណ៍ជាផ្នែកមួយនៃភ័ស្តុតាងប្រវត្តិសាស្ត្រនិង​មូលដ្ឋានច្បាប់បញ្ជាក់នូវអធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ​ Hoang Sa និង Truong Sa។ ឯកសារ​ក៏បានបញ្ជាក់ថា រដ្ឋវៀតណាមតាំងពីសម័យសក្តិភូមិរហូតមកដល់បច្ចុប្បន្នបានស្វែងរក កំណត់ ប្រតិបត្តិនិងការពារអធិបតេយ្យភាពជាតិចំពោះប្រជុំកោះ Hoang Sa​ និង Truong Sa និងកោះសមុទ្រដទៃជាច្រើន​ទៀតដែលចំណុះបូរណភាពដែនដីវៀតណា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ