19/03/2017 10:38 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ផែនទីនិងបង្ហាញឯកសារ Hoang Sa និង Truong Sa របស់វៀតណាមនៅ Phu Quoc

 នារសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧​ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយ​វៀត​ណាម បាន​រួមសហការ​ជាមួយ​បញ្ជាការដ្ឋាន​តំបន់​ប៉ូលីស​សមុទ្រ​លេខ​៤​បាន​រៀប​ចំការ​តាំង​ពិព័រណ៍​ Hoang Sa និង Truong Sa គឺរបស់​វៀត​ណាម- ភស្តុតាង​ប្រវត្តិសាស្រ្ត និង​គតិ​យុត្ត​នៅទីរួម​ស្រុក An Thoi ស្រុក Phu Quoc ខេត្ត Kien  Giang។ ការ​តាំង​ពិព័រណ៍​នេះ បានតាំងបង្ហាញនូវឯកសារ វត្ថុតាង​និងវណ្ណៈកម្ម​ជាច្រើន​រួម​​ទាំង​​ផែនទីជាង​១០០ផ្ទាំង ដែល​បាន​ប្រកាស​តាំង​ពី​មុនមករហូត​ដល់​បច្ចុប្បន្ន​របស់​អ្នក​ស្រាវជ្រាវ អ្នកប្រាជ្ញជាតិនិងអន្តរជាតិ ដើម្បី​បញ្ជាក់​នូវ​អធិបតេយ្យភាព​​របស់​​វៀត​ណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការ​តាំង​ពិព័រណ៍​នេះ បាន​រួម​ចំណែក​​លើក​​កំពស់​មនសិការ ស្មារតី សាមគ្គី និង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រជាជន ក្នុងប្រទេស អាណិកជន​នៅឯកបរទេស ​សម្រាប់​​កិច្ចកា​រ​ពារ​ព្រម​ទាំង​អះអាង​ អធិប​តេយ្យភាពរប​ស់វៀតណាម ចំពោះ​ប្រជុំកោះ Hoang Sa និង Truong Sa៕
 

តាម​ VOV5 - វិទ្យុសម្លេ​ងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ