18/04/2016 09:21 GMT+7 Email Print Like 0

ការតាំងពិព័រណ៍និងសិក្ខាសាលាស្តីពីអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត

នាថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០១៦ នៅទី​ក្រុង Geneva ប្រទេសស្វីស សហគមន៍​ជន វៀតណាម​នៅស្វីស​និង​សមាគម​មិត្ត​ភាព​ស្វីស-វៀតណាម បានរៀបចំការ​តាំង ពិព័រណ៍​និង​សិក្ខាសា​លា​ស្តីពី​អធិបតេយ្យ​ភាព​របស់​វៀត​ណាម​នៅ​សមុទ្រ​​ខាង​កើត ក៏ដូចជាចុះហត្ថលេខាលើ សំបុត្រស្នើរ ផ្ញើជូនអគ្គលេខាធិការអ.ស.ប​ លោក Ban Ki moon សំដៅ​ប្រឆាំង​ជំទាស់​ការ ដែលចិនធ្វើយោធូបនីយកម្មនៅ​សមុទ្រខាង​កើត រំលោភយ៉ាងធ្ងន់ធ្ងរច្បាប់អន្តរជាតិ។

​ការតាំងពិព័រណ៍បានប្រមូលផ្តុំផែនទីបុរាណ ឯកសារ រូបថតជាង១០០ប្រ​ភេទ ដោយ​បង្ហាញ​អធិបតេយ្យភាព របស់​វៀត​ណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅសមុទ្រខាងកើត។ ក៏ក្នុងក្របខ័ណ្ឌ​នៃព្រឹត្តិការណ៍​នេះ សិក្ខា សាលាស្តី​ពីអធិបតេយ្យភាពរបស់វៀតណាម នៅសមុទ្រខាងកើតបានរៀបចំ​ឡើង ដោយ​មាន​ការចូល​រួមរបស់​មេធាវី​ Pierre Schifferli មកពីក្រុមមេធាវី​ Geneva និងប្រធានសមាគមមិត្តភាពស្វីសវៀតណាម លោកស្រី Anjuska Weil។

​ក្នុងឱកាសនេះដែរ គណៈចាត់តាំងនិងតំណាងចូលរួម បានរួមគ្នាចុះហត្ថលេខាលើ សំបុត្រស្នើ ដើម្បីផ្ញើរជូន​អគ្គ​លេខា​ធិការ​អ.ស.ប លោក Ban Ki moon ដោយសង្កត់ធ្ងន់នូវសំណូមពរឲ្យ ចិនគោរ​ពច្បាប់អន្តរ​ជាតិ បញ្ចប់​រាល់​សកម្ម​ភាព យោធូបនីយកម្មនៅសមុទ្រ​ខាងកើត អនុវត្តត្រឹមត្រូវតាមការ​សន្យាចែង​ ក្នុងសេច ក្តីថ្លែង​ការណ៍​ស្តីពី​ការប្រតិបត្តិ​ របស់ភាគីទាក់ទិននៅសមុទ្រខាងកើត (DOC) និង ឈានដល់ក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាង​កើត (COC) យ៉ាងឆាប់​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ