08/08/2017 10:11 GMT+7 Email Print Like 0

ការតាំងពិព័រណ៍ឃោសនាស្ដីពីប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ជារបស់វៀតណាម


ការតាំងពិព័រណ៍ឃោសនាស្ដីពីប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ជារបស់វៀតណាម 

នាថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៧ នៅស្រុក Ham Thuan Nam ខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តិទៅការតាំងពិព័រណ៍ផែនទីនិងតាំងបង្ហាញឯកសារ៖ “Hoang Sa និង Truong Sa របស់វៀតណាម - ភស្តុតាង ប្រវត្តិសាស្ត្រ​និងគតិយុត្ត”។ ការតាំងពិព័រណ៍នេះបានតាំងបង្ហាញនិងឧទ្ទេសនាមផែនទីអាត្លាសជិត ១០០ ផ្ទាំង ដោយត្រូវបានជ្រើសរើសពីផែនទីចំនួន ២៦០ ផ្ទាំង ដែលទាក់ទងទៅនឹងបញ្ហាអធិបតេយ្យភាពរបស់វៀតណាមចំ​ពោះ​ ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ ឯកសារជាច្រើនដែលបានជ្រើសរើសតាំងបង្ហាញនៅពិព័រណ៍នេះជាភស្តុតាងដ៏រឹងមាំស្ដីពីអធិបតេយ្យភាពដែលមិនអាចប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ ទន្ទឹមនឹងនោះ ការតាំងពិព័រណ៍ក៏បានឧទ្ទេសនាមឯកសារ និងសំណង់ស្រាវជ្រាវរបស់អ្នកប្រាជ្ញវៀតណាមនិងអន្តរជាតិស្ដីពីអធិបតេយ្យភាពកោះសមុទ្រវៀតណាមដែរ។ ការតាំងពិព័រណ៍នវនឹងបិទបញ្ចប់​នាថ្ងៃទី ១០ សីហា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ