30/08/2015 15:05 GMT+7 Email Print Like 0

ការតាំងពិព័រណ៌៖៧០ឆ្នាំសមិទ្ធិផលសេដ្ឋកិច្ច-សង្គម


ការតាំងពិព័រណ៌៖៧០ឆ្នាំសមិទ្ធិផលសេដ្ឋកិច្ច-សង្គម
នាយប់ថ្ងៃទី២៨ ខែ​សីហាឆ្នាំ២០១៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ បាន​អញ្ជើញ​ចូល​រួមពិធីបើក​ការតាំង​ពិព័រណ៌៖ ៧០ឆ្នាំ សមិទ្ធិផលសេដ្ឋកិច្ច​សង្គម។ ដោយ​ប្រធានបទ៖ ផ្លាស់ប្តូរថ្មី ធ្វើ់សមាហរណកម្ម និង​អភិវឌ្ឍន៍​ ការតាំង​ពិព័រណ៌នេះ  បានឧទ្ទេសនាម និងលើក​ដម្កើង បណ្ដាស​មិទ្ធិផលសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសជាតិ ​លើ​គ្រប់​វិស័យ​តាម​នោះ អះអាងនូវតួនាទីដឹកនាំរបស់បក្ស រដ្ឋ ក្នុងបុព្វហេតុកសាង និងការពារមា​តុ​ប្រទេស ជាពិសេស​គឺ​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្តូរ​ថ្មី។ ការតាំងពិព័រណ៌នេះ មានការ​ចូលរួមរបស់ក្រសួង ស្ថាប័នចំនួន២៨ និងអង្គភាព សមាគមមជ្ឈឹម ខេត្ត ទីក្រុង និង​អង្គភាព​អាជីវកម្ម​នានា​ក្នុងទូទាំងប្រទេស។

ក្នុងក្របខ័ណ្ឌការតាំងពិព័រណ៌នេះ ប្រព្រឹត្តទៅសន្និសីទ សិក្ខាសាលា ដើម្បី​ឧទ្ទេសនាមអំពី​បណ្ដាគោល​នយោបាយថ្មី ឱកាសវិនិយោគ ផលិតផល​វិទ្យាសាស្ត្រ​បច្ចេកវិទ្យាថ្មី សកម្មភាពជំរុញពាណិជ្ជកម្ម៕
តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ