19/05/2016 09:51 GMT+7 Email Print Like 0

ការតាំងពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល


ការតាំងពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការតាំង​ពិព័រណ៌៖ ទិវាបុណ្យ​របស់​ប្រជាជន​ទាំង​មូល ។ការតាំងពិព័រណ៌នេះបានឧទ្ទេសនាម អំពី​រូបភាពចំនួន២០០​ផ្ទាំង និង​រូបសណ្ឋាន ឧទ្ទេស​នាម​ អំពីដំណាក់កាលបោះឆ្នោត​សមាជិក​សភា និងក្រុម​ប្រឹក្សាប្រ​ជាជន គ្រប់​ជាន់​ថ្នាក់​ក្នុង​ទូទាំង​ប្រទេស​។ ទន្ទឹម​នឹង​នោះ ការតាំងពិព័រណ៌នេះក៏បានឧទ្ទេសនាម ចំពោះមហាជនអំពីបណ្ដាស​មិទ្ធិ​ផលលេច​ធ្លោ ក្នុង​បុព្វហេតុ​កសាង និ​ង​អភិវឌ្ឍន៍របស់រដ្ឋធានីហាណូយ ដោយមានតាំងបង្ហាញ​សៀវ​ភៅ កាសែត និង​ឯកសារ​នានា​អំពីបក្ស រដ្ឋ​សភា និងសកម្មភាព​នានារបស់រដ្ឋអំ​ណាច​ទីក្រុង​ហាណូយ​ទៀត​ផង។ ចូល​រួមការ​តាំង​ពិព័រណ៌នេះ​ និស្សិត Tong Thi Hang វិទ្យាស្ថានក​សិកម្មវៀត​ណាម បានអោយដឹងថា៖

​“ការតាំងពិព័រណ៌នេះមានផលប្រយោជន៍ច្រើនណាស់ ជួយឧបត្ថម្ភអោយនាង​ខ្ញុំយល់​ដឹងបន្ថែម អំពី​ប្រវត្តិ​សាស្ត្រ និង​ព័ត៍មាន​នានានៃការបោះឆ្នោតមុន​នេះ ក៏​ដូចជាដំណាក់​កាលដ៏​អង់​អាច​ក្លាហាន ​របស់​ប្រជា​ជាតិ​ទាំង​មូល​។ តាម​រយៈការតាំង​ពិព័រណ៌នេះ នាងខ្ញុំក៏យល់ដឹងបន្ថែម​អំពីកាត​ព្វកិច្ច  និងផលប្រយោជន៍របស់ខ្លួន​ក្នុង​ពេល​​ទៅ​បោះ​ឆ្នោត ដើម្បី​ជ្រើសរើសអោយបាន​អ្នក​មាន​ទេពកោសល្យ មាន​សីលធម៌ ដើម្បី​បំរើ​ប្រទេស​ជាតិ​៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ