ការតាំងពិព័រណ៌រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្លូវ៉ាគី

ជាងគំនូរស្លូវ៉ាគី លោក Peter Pollag
ការតាំងពិព័រណ៌គំនូរដោយប្រធានបទ៖រកឃើញគ្នា របស់វិចិត្រករស្លូវ៉ាគី លោក Peter Pollag ត្រូវបានប្រារព្វឡើង នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស្លូវ៉ាគី។ ក្នុងការតាំងពិព័រណ៌លើកនេះ លោកPeter Pollag មានបំណងឧទ្ទេសនាមជាមួយមហាជនស្នេរហារគំនូររដ្ឋធានីហាណូយ នូវបណ្ដាគំនូរដែលបង្ហាញពីទំនាក់ទំនងរវាងមនុស្សជាមួយមនុស្ស និងមនុស្សជាមួយសមូហភាព។ ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី៨ ខែមិនា ឆ្នាំ ២០១៥ នៅមហាវិទ្យាល័យវិចិត្រសិល្បះនៅទីក្រុងហាណូយ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម