12/07/2016 10:29 GMT+7 Email Print Like 0

ការតាំងពិព័រណ៌រូបភាពស្ដីអំពីសមុទ្រខាងកើតនៅកូរ៉េខាងត្បូង


ការតាំងពិព័រណ៌រូបភាពស្ដីអំពីសមុទ្រខាងកើតនៅកូរ៉េខាងត្បូង

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង Seoul (កូរ៉េខាងត្បូង) បានប្រព្រឹត្តទៅ​ការ​តាំង​ពិព័រណ៌រូបភាពស្ដីអំ​ពី​សមុទ្រខាងកើត។ថ្លែងមតិនៅទីនេះ លោក Lee Min Keon ប្រធានសមាគមគ្រួសារវប្បធម៌វៀតណាម-កូរ៉េខាងត្បូង នៅកូរ៉េខាង​ត្បូង បានលើកច្បាស់ថា៖ សមុទ្រខាងកើតជាខ្សែផ្លូវសមុទ្រសំខាន់ ដូច្នេះ ការ​ដែលចិនកសាងកោះសិប្បនិមិ្មតដោយខុសច្បាប់ និងមានសកម្មភាពយោធាភាវូបនីយកម្មនៅតំបន់នេះជាមូលហេតុដែលបណ្ដាលឡើងភាពតានតឹង ជះឥទ្ធិពល​អសកម្មទៅលើសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនាវាចរណ៍នៅក្នុងតំបន់នេះ។  លោក Lee Min Keon បានសង្កត់ធ្ងន់ថា៖ តាមរយៈការតាំងពិព័រណ៌លើកនេះ​ គណៈចាត់តាំងមានគោលបំណងឧទ្ទេសនាមថែមទៀតអំពីអធិបតេយ្យភាព​របស់វៀតណាមអំពីអំពើខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។ គណៈចាត់​តាំងក៏មានគោលបំណងរួមសម្លេងជាមួយសាធារណះមតិអំពាវនាវអោយបញ្ចប់សកម្មភាព​កសាងដោយខុសច្បាប់នៅសមុទ្រខាងកើត។ 

នេះគឺជាការតាំងពិព័រណ៌អំពីសមុទ្រខាងកើតលើកទី ៧ នៅកូរ៉េខាងត្បូង ​ដែលក្នុងនោះតាងបង្ហាញរូបភាពចំនួន៥០ផ្ទាំង ដោយអះអាងអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa , Truong Sa រូបភាពចិនបំផ្លាញ់​ស្ថានភាពដើម កសាងកោះសិប្បនិមិ្មតដោយខុសច្បាប់និងជំរុញខ្លាំងអំពើយោធាភាវូបនីយកម្មនៅបណ្ដាកោះរបស់វៀតណាមនៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ