16/07/2015 09:27 GMT+7 Email Print Like 0

ការតាំងពិព័រណ៌រូបថតនិងខ្សែភាពយន្តឯកសារស្ដីពីសហគមន៍អាស៊ាន


ការតាំងពិព័រណ៌រូបថតនិងខ្សែភាពយន្តឯកសារស្ដីពីសហគមន៍អាស៊ាន

នាយប់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥ នៅខេត្ត​ Quang Binh (​ភាគកណ្ដាល​វៀត​ណាម​) បាន​ប្រព្រឹត្ត​ទៅ​ការ​តាំង​ពិព័រណ៍​រូបថត​ និងខ្សែភាពយន្តឯកសារ ស្ដីពី​សហគមន៍​អាស៊ាន។ ការតាំង​ពិព័រណ៌​នេះបាន​ឧទ្ទេសនាម​វណ្ណកម្ម​រូបថត​ចំនួន​២០០ និ​ងខ្សែ​ភាពយន្ត​ឯកសារ​ចំនួន​៥០​ស្ដីពី៖ ភាព​ស្រស់ស្អាត​របស់ទឹក​ដី មនុស្ស វប្បធម៌​នៃ​បណ្ដាប្រទេស​អាស៊ាន។ ថ្លែង​មតិនៅទីនេះ អនុ​រដ្ឋមន្ត្រី​ក្រសួងព័ត៍មាន​ និងផ្សព្វ​ផ្សាយវៀត​ណាម លោក Truong Minh Tuan បាន​អោយដឹង​ថា៖

“មកដល់ជាមួយការ​តាំងពិព័រណ៌​នេះ យើង​នឹងយល់​ដឹងច្បាស់​ជាង​ទៀត​ អំពីវប្បធម៌​មនុស្ស និង​បរិស្ថាន​នៃបណ្ដា​ប្រទេស​អាស៊ាន។ តាម​នោះ បង្ក​លក្ខ​ណះសំរាប់​ប្រជាជាតិ​ខិតជិត​មកគ្នា​ជាង ដើម្បី​ខឿន​វប្បធម៌​អាស៊ាន​មួយ​ពហុ​បែបនិង​ឯកភាព។” ការតាំងពិព័រណ៌នេះ​នឹងអូសបន្លាយ​ដល់ថ្ងៃទី១៧ខែកក្កដា​ឆ្នាំ២០១៥៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ