24/08/2016 10:31 GMT+7 Email Print Like 0

ការតាំងពិព័រណ៌ផែនទីនិងបង្ហាញឯកសារ “Hoang Sa-Truong Sa របស់​វៀត​ណាម​ភស្តុតាង​គតិយុត្ត”​


ទិដ្ឋភាពបើកការតាំងពិព័រណ៍

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅខេត្ត An Giang ភាគខាងត្បូងវៀតណាមបានប្រ​ព្រឹត្ត​ទៅ ការតាំង​ពិព័រណ៍​ផែន​ទី និង បង្ហាញឯក​សារ “Hoang Sa-Truong Sa របស់​វៀត​ណាម​ភស្តុតាង គតិយុត្ត”។ ថ្លែងមតិ​ក្នុង​ពិធីបើ​ក អនុរដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង ផ្សព្វ​ផ្សាយ​វៀត​ណាម Phan Tam បានលើកច្បាស់​ថា ការ​តាំង​ពិព័រណ៍​នេះជាចំណុច​សំ​ខាន់ នៃសកម្មភាពព័ត៌មានមូល​ដ្ឋាន សំដៅនាំព័ត៌មានផ្ទាល់ទៅដល់កម្មាភិបាល​យុទ្ធ​ជន និង ប្រជាជន​គ្រប់​ស្រទាប់ តាម​នោះ រួម​ចំណែក​អប់រំស្មារតី​ស្នេហាជាតិ​លើក​កំពស់មន​សិការ និង​ការ​ទទួល​ខុស​ត្រូវ​របស់ កម្មាភិបាល យុទ្ធ​ជន​និងប្រជា​ជនគ្រប់​ស្រទាប់ ចំពោះបុព្វបទ​កសាង និង ការពារមាតុប្រទេស វៀតណាម។ បញ្ចប់​​ការតាំង​ពិព័រណ៍នេះ គណៈកម្មាធិការប្រជាជនខេត្ត An Giang និងរក្សា​ទុក ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធិភាពនូ​វ​ឯកសារ ផែន​ទីទាំង​ស្រុង ព្រមទាំងបន្តបញ្ជាណែ នាំការ​ផ្សព្វផ្សាយ​ដើម្បីប្រជាជន​ទូទាំង​ខេត្ត​យល់​ច្បាស់ អំពីអធិបតេយ្យភាព​កោះសមុទ្រ​ របស់​មាតុប្រទេស៕
 

តាម V0V5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ