15/12/2015 09:33 GMT+7 Email Print Like 0

ការតាំងពិព័រណ៌និងពិភាក្សាអំពីសមុទ្រខាងកើតនៅបារាំង


ការតាំងពិព័រណ៌និងពិភាក្សាអំពីសមុទ្រខាងកើតនៅបារាំង

ការតាំងពិព័រណ៌ បញ្ចាំងខ្សែភាពយន្ត និងពិភាក្សា ដោយប្រធានបទ៖ ឆ្ពោះទៅសមុទ្រ​ខាង​កើត ត្រូវ​បាន​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង​បារីស (បារាំង)នាថ្ងៃទី១២ខែ​ធ្នូឆ្នាំ២០១៥​។ សកម្មភាព​នេះជួយ​អោយ​មនុស្ស​គ្រប់​រូបយល់​ដឹង​បន្ថែម​ អំពីអធិបតេយ្យភាព​របស់វៀតណាមនៅសមុទ្រខាងកើត អំពីស្ថានភាពនៅសមុទ្រខាងកើត នាបច្ចុប្បន្ន​និង​សេចក្ដី​អំពាវនាវគាំទ្រកិច្ចការពារ អធិប្បតេយ្យភាពកោះសមុទ្ររបស់វៀតណាម។​គណៈចាត់តាំង​ក៏បាន​បញ្ជាំង​ខ្សែភាព​យន្ត​ឯកសារ ដោយប្រធានបទប្រមូលផ្តុំទៅ​លើភូមិសាស្ត្រ ប្រវត្តិសាស្ត្រ របស់សមុទ្រខាងកើត មូល​ហេតុ​ដែលបណ្ដាលអោយ​ស្ថានភាពតំបន់នេះកាន់តែតានតឹងឡើងៗ។

​ការតាំងពិព័រណ៌ៈឆ្ពោះទៅសមុទ្រខាងកើត ក៏បានលៃទុកពេលវេលាសំរាប់​ការពិភាក្សា​ស្ដីអំពី​ស្ថាន​ភាព​នៅ​សមុទ្រ​ខាង​កើត ប្រតិកម្មរបស់ប្រទេសនានានៅ​ក្នុងតំបន់ និងកាយវិការរបស់អាមេរិក ជប៉ុន និង EU ចំពោះ​សមុទ្រ​ខាង​កើត។ បណ្ដាមតិសុទ្ធតែបានសម្ដែងនូវការគាំទ្រវៀតណាម ហើយមានគោលបំណងថា៖​ការខ្វែង​គំនិត​ទាំងនេះ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ