03/11/2015 09:12 GMT+7 Email Print Like 0

ការតាំងពិព័រណ៌ការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម ២០១៥


ការតាំងពិព័រណ៌ការប្រឡងរូបថតបេតិកភ័ណ្ឌវៀតណាម ២០១៥

នាថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៥ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បានបើក​ពិព័រណ៌ការ​ប្រឡង​រូបថត​បេតិកភ័ណ្ឌ​វៀត​ណាម ២០១៥ និង Binh Thuan-ទីប្រមូល​ផ្តុំបៃ​តង ដោយ​ទស្សនាវដ្តី Vietnam Heritage នៃ​សមាគម​បេតិកភ័ណ្ឌ​វប្បធម៌​វៀតណាម រៀបចំឡើង។ មានវណ្ណកម្ម​ចំនួន១០០ ដែល​បានជ្រើសរើស​ក្នុង​វណ្ណកម្ម​ចំនួន​៤៧៤០ ត្រូវ​បាន​យកមក​តាំងបង្ហាញ​នៅពិព័រណ៌នេះ។ លោកស្រី Bui Thi Hang នាយិកា​មជ្ឈមណ្ឌល​អភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌​វៀតណាម បានអោយដឹងថា៖

“គោលដៅរបស់ការប្រឡងលើកនេះគឺឧទ្ទេសនាមរូបភាពស្អាតបំផុត ចំ​ពោះទស្សនិកជន ក្នុងនិង​ក្រៅប្រទេស។ យើង​ខ្ញុំចង​តម្រង់​ទៅលើជំនាន់​វ័យ​ក្មេង របស់ប្រទេសជាតិ អនាគតរបស់វៀតណាម។ ដូច្នេះ យើងខ្ញុំរៀបចំការ​តាំង​ពិព័រណ៌​នៅម​ហាវិទ្យាល័​យធំៗ របស់វៀតណាម៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ