17/05/2015 10:49 GMT+7 Email Print Like 0

ការតាំងពិព័ណ៌រូបថតអំពីលោកប្រធានហូជីមិញនៅអាល់ហ្សេរីនិងអ៊ុយក្រែន


ការតាំងពិព័ណ៌រូបថតអំពីលោកប្រធានហូជីមិញនៅ អាល់ហ្សេរី
(រូបថតៈ vietnamplus)

ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី១២៥ នៃ​ទិវា​កំណើត​លោក​ប្រធាន​ហូជី​មិញ (ថ្ដៃ​ទី​១៩ខែឧសភាឆ្នាំ១៨៩០-ថ្ងៃ​ទី​១៩ខែ​ឧសភាឆ្នាំ​២០១៥) គណៈ​បក្ស​កាន់​អំណាច​រណសិរ្ស រំដោះ​ជាតិ​(FNL)​នៅ អាល់​ហ្សេរី​បាន​រៀប​ចំការ​តាំង​ពិព័ណ៌ ដោយបាន​បង្ហាញ​រូប​ថត​ព័ណ៌​​និង​សខ្មៅជាង​១០០​សន្លឹក ស្តីអំ​ពីលោកប្រធាន​ហូជី​មិញ និង​ទំនាក់​ទំ​នង​ប្រពៃណីរ​ វាងវៀតណាមជាមួយ​អាល់ហ្សេរី​នៅទីស្នាក់​ការ FLN របស់​រដ្ឋ​ធានី Algiers។

នៅ​ក្នុង​ការតាំង​ពិព័រណ៍​នេះ សមា​ជិកគណៈកម្មាធិ​ការ​នយោបាយ ទទួល​បន្ទុក​ព័ត៌​មាន​របស់គណៈបក្ស​ FLN ​លោក Bouhedja Said បាន​ឲ្យដឹង​ថា​៖ ឆ្នាំ​២០១៥ បាន​ប្រព្រឹត្ត​ទៅ​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន ​របស់​ប្រទេស​វៀត​ណាម ក្នុងនោះ​ មាន​ពិធីរំលឹក​ខួបលើក​ទី១២៥ នៃទិវា​កំណើតលោក​ប្រធាន​ហូជីមិញ។ ប្រ​ជា​ជន​អាល់​ហ្សេរី​ជានិច្ច​កាល ប្រកៀកស្មារ​ជាមួយប្រជាជន​វៀត​ណាម។

នៅប្រទេស​អ៊ុយក្រែន សមាគម​មិត្តភាព​អ៊ុយក្រែន​វៀតណាម បានរួម​សហ ការ​ជាមួយ​​ស្ថាន​ទូតវៀត​ណាម​ប្រចាំ​នៅ​អ៊ុយ​ក្រែន បើក​ការតាំង​ពិព័រណ៌​រូប​ថត អំពីលោ​កប្រធាន​ហូជីមិញ នាថ្ងៃទី១៥ខែឧសភា នៅ​បណ្ណា​ល័យ​រដ្ឋសភា​អ៊ុយ​ក្រែន​ ស្ថិតនៅរដ្ឋ​ធានី Kiev ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ