30/07/2017 11:44 GMT+7 Email Print Like 0

ការតាំងពិណ៌សិល្បៈឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន


 ការតាំងពិណ៌សិល្បៈឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន

នាថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០១៧ ការតាំង​ពិពណ៌​​សិល្បៈទំនើប​អាស៊ាន​បាន​​បើក​នៅ​ទីស្នាក់​​ការលេខា​ធិការដ្ឋាន​អាស៊ានៅ​ទីក្រុង Jakarta ឥណ្ឌូណេស៊ី។ នេះគឺជាស​​កម្ម ភាព​ស្ថិតក្នុង​ក្របខ័ណ្ឌ​ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​​លើកទី៥០​ទិវាបង្កើតអាស៊ាននាខែ សីហាខា​ងមុខ។ បណ្ដាវណ្ណៈ​កម្មដែល​ត្រូវបាន​តាំងប​ង្ហាញ​នៅការតាំង​​ពិពណ៌នេះ​គឺ របស់​បណ្ដាសិល្បៈ​ករសិល្បការិនីមក​ទី​ប្រទេសជាសមាជិក​អាស៊ាន ដែលបង្កាញនូវ ដំណើរ​អភិវឌ្ឍន៍​​ របស់​អាស៊ាន​តាម​រយៈ​អត្ត​សញ្ញាណ​វប្បធម៌ ​ពិសេស​ដោយ​ឡែក​របស់ ​ប្រទេសនិមួយៗ។ ថ្លែងមតិនៅទីនេះ នាយិការ​គ្រប់​គ្រង​មូលនិធិ​អាស៊ាន ​លោកស្រី Elaine Tan ​បានឲ្យដឹងថា៖​ ការតាំងពិពណ៌សិ​ល្បៈលើកនេះជួយប្រទេស​​ជា​សមាជិក អាស៊ាន​នានា​ស្វែង​យល់​បន្ថែម អំពីវប្បធម៌របស់ប្រទេសនិមួយៗ​​ក្នុង​ប្លុក ពីនោះ​ បង្កើត ឡើង​ការយោគយល់​គ្នា ចែក​រំលែក​ ជាមួយ​គ្នាហើយរួម ជាមួយគ្នាឆ្ពោះទៅអនាគត​ល្អ ប្រសើរ​ខាង​​មុខ​៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ