15/03/2018 09:50 GMT+7 Email Print Like 0

ការតម្លើងទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលីទៅជាកម្រិតដៃគូយុទ្ធសាស្ត្រ បើកចេញជំពូកថ្មីក្នុងទំនាក់ទំនង

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងដូច្នេះក្នុងការឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Fairfax Media ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអូស្ត្រាលីនិងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីចាប់ពីថ្ងៃទី ១៤ ដល់ទី ១៨ ខែមីនា ឆ្នាំ២០១៨។

 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ VGP)

ការតម្លើងទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលីទៅជាកម្រិតដៃគូយុទ្ធសាស្ត្រ បើកចេញជំពូកថ្មីក្នុងទំនាក់ទំ​នង​ទ្វេភាគី។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងដូច្នេះក្នុងការឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Fairfax Media ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអូស្ត្រាលីនិងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីចាប់ពីថ្ងៃទី១៤ដល់ ទី១៨ ខែមីនា ឆ្នាំ២០១៨។

លោក Nguyen Xuan Phuc បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី។ លោកនាយករដ្ឋ​មន្រ្តី​ចាត់ទុកថា ការតម្លើងទំនាក់ទំនងនេះ នាំមកនូវឱកាសថ្មីសំរាប់សហគ្រាសនៃប្រទេសទាំងពីរ ដោយសារសក្ដានុពលសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងឱកាសសំរាប់សហគ្រាសអូស្ត្រាលីដើម្បីធ្វើអាជីវកម្មនិងវិនិយោ​គ​ចូលមកវៀតណាម គឺធំធេង ណាស់។

វាយតំលៃចំពោះទំនាក់ទំនងយុទ្ធសាស្ត្រអាស៊ាន-អូស្ត្រាលីនាពេលខាងមុខ លោក Nguyen Xuan Phuc អះអាងថា ក្នុង​សម័យកាលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ភាគីទាំងពីរគួរតែជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន ហើយតភ្ជាប់សហគ្រាសខ្នាតតូច មធ្យមនិងមីក្រូ។ រួមជាមួយគ្នានោះ គួរតែក​សាង​ទំនុកទុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទប់ទល់នឹងការសាកល្បងក្រៅប្រពៃណីដូចជាជាភេរវកម្ម​ លទ្ធិជ្រុលនិយម គ្រោះធម្មជាតិ អាសន្នរោគនិងបម្រែបម្រួលអាកាសធាតុជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ