21/08/2017 09:41 GMT+7 Email Print Like 0

ការតភ្ជាប់ការផ្គត់ផ្គង់-តម្រូវការកសិផលអនាម័យនិងសុវត្ថិភាព


 ការតភ្ជាប់ការផ្គត់ផ្គង់-តម្រូវការកសិផលអនាម័យនិងសុវត្ថិភាព

ក្នុងក្របខ័ណ្ឌផ្សារណាត់​កសិផលអនាម័យ និងសុវត្ថភាពដែល​ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី​១៩ ដល់​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ ​នៅទីក្រុង Can Tho នារសៀលថ្ងៃ​ទី១៩ ខែសីហា ​ឆ្នាំ២០១៧ បាន​ប្រារព្ធ​ឡើង​សិក្ខាសាលា «ការ​តភ្ជាប់​ការ​ផ្គត់​ផ្គង់ ​-  តម្រូវការកសិផលអ​នាម័យ និងសុវត្ថិភាពឆ្នាំ ២០១៧»។ ថ្លែងមតិ​នៅទីនេះ ប្រធានសមាគម​សហគ្រិន​ទំនិញវៀត​ណាម មានគុណភាពខ្ពស់ លោកស្រី Vu​ Kim Hanh បាន​ឲ្យដឹងថា៖
 
«យើងខ្ញុំកំពុងខំប្រឹង​ប្រែងអស់ពីកំលាំង​កាយចិត្ត ដើម្បីតភ្ជាប់សហគ្រាសទំនិញ វៀតណាម​មាន​គុណភាព​ខ្ពស់ជាមួយ​កាណាល់ផ្គត់ផ្គង់​និងចែកចាយ។ ​ក្នុងឆ្នាំ ២០១៧ យើងខ្ញុំ​ក៏ជំរុញ​យ៉ាង​ខ្លាំង​កម្មវិធី​ផ្សារណាត់​កសិផល​សុវត្ថិភាព​និង បៃតងផង​ដែរ។ យើងខ្ញុំសង្ឃឹមថា៖ ដោយមានការរៀ​បចំសកម្ម​ភាព​ជាច្រើន យើងនឹង​បង្កើត​ឡើង​ឱកាសជាច្រើ​ន​សំរាប់ អ្នកផលិតក្នុងការស្វែងរ​កអតិថិជនរបស់ខ្លួន៕»

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ