12/01/2015 09:12 GMT+7 Email Print Like 0

ការដើរដង្ហែក្បួនដ៏ធំនៅប្រទេសបារាំងសំដៅប្រឆាំងនឹងអំពើភេរវកម្ម


(រូបថតៈ EPA)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve បានឲ្យដឹងនាថ្ងៃទី១០មករាថា មនុស្សចំនួន៧០ម៉ឺននាក់ បានហូរមកវិថីនានានៅបណ្តាទីក្រុង ធំៗរបស់បារាំង ដើម្បីដំណើរការដើរដង្ហែក្បួនសំដៅរំលឹកវិញ្ញាណក្ខ័ន្ធជន​រង​គ្រោះ​ ចំនួន១៧នាក់ដែលត្រូវស្លាប់ក្នុងបណ្តាការវាយប្រហារភេរវកម្មនៅបារីសមុននេះ។ នាយករដ្ឋមន្ត្រីបារាំងលោក Manue​l Valls ក៏បានអំពាវនាវឲ្យដំណើរការ ការដើរដង្ហែក្បួនរំលឹកវិញ្ញាណក័្ខន្ធធំ១ក្នុងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ដោយ​​មាន​ការ​ចូល​រួមរបស់ មនុស្សជាង១លាននាក់ និងថ្នាក់ដឹកនាំរាប់សិពមកពីប្រទេសនានាលើពិ​ភពលោក។

ប៉ូលីស្តនិងកងទ័ពជាង៥ពាន់នាក់បានដាក់ពង្រាយសម្រាប់ធានា សណ្តាប់ធ្នាប់​ការ​ដើរ​ដង្ហែក្បូង​មាន​ទ្រង់​ទ្រាយ​ធំ​នេះ​។ លោកនាយករដ្ឋមន្ត្រី បារាំងបានចាត់ទុកថា ការដើរដង្ហែក្បួនលើកនេះ នឹងជាព្រឹត្តការណ៍មានលក្ខណៈ​ប្រវត្តិ​សាស្រ្ត​ ១ សម្តែងនូវកម្លាំងពលំសាមគ្គីរបស់ប្រជាជនបារាំង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ