19/05/2015 11:35 GMT+7 Email Print Like 0

ការដង្ហែក្បួនទាមទាបិទទ្វាមូលដ្ឋានយោធារបស់អាមេរិកនៅខេត្ត Okinawa របស់​ជ​ប៉ុន​


ការដង្ហែក្បួនទាមទាបិទទ្វាមូលដ្ឋានយោធារបស់អាមេរិកប្រចាំននៅខេត្ត Okinawa របស់ជប៉ុន (Image: VNA)

នាថ្ងៃទី​១៧ខែឧសភាឆ្នាំ​២០១៥​ មនុស្ស​ចំនួន​៣៥ ពាន់​នាក់​ក្នុង​ទូទាំង​ប្រទេស ជប៉ុន​បាន​ដំណើរ​ការ​ដើរ​ដង្ហែ​រក្បួន​នៅទី​ក្រុង Na​ha ខេត្ត Okinawa (ភាគខាងត្បូង​ជប៉ុន) ដើម្បី​ដាស់​តឿន​រដ្ឋាភិបាល​ នៃ​ប្រទេស​នេះ​លុប​ចោល​ផែន​ការ​កសាង​មូល​ដ្ឋាន​យោធា​ថ្មីមួយ សំរាប់​ទាហាន​អាមេរិក​នៅទី​ក្រុង Henoko ព្រម​ទាំង​ទាម​ទាឲ្យ​បិទ​ទ្វារមូល​ដ្ឋានជើង​អាកាស Futenma របស់​អាមេរិក​នៅទី​ក្រុង Ginowan ចំណុះ​ខេត្ត​ពោល​ខាង​លើ​ភ្លាម​មួយ​រំពិច​។ ការ​ដើរ​ដង្ហែ​ក្បួន​សន្តិភាព​នេះបាន​ប្រព្រឹត្ត​ទៅក្រោយ​រយៈ​ពេល​២ ថ្ងៃ​នៃការ​ដង្ហេ​ក្បួន​នៅ Henoko និង Ginowan ​មក​។ បាតុករ​គ្រប់​រូប​បាន​អនុម័ត​លើសេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​ទាម​ទាឲ្យ​រដ្ឋាភិបាល​ជប៉ុន​និង​អាមេរិក​​ បញ្ចប់ផែន​ការដូរ​មូលដ្ឋាន​យោធា Futenma ទៅទី​ក្រុង Henoko នៅ​ខេត្ត Okinawa។​ ប៉ុន្តែ រដ្ឋាភិបាល​ជប៉ុន​និង​អាមេរិក​មិន​យក​ចិត្ត​ទុក​ដាក់​ ដល់​បំណងប្រាថ្នារ​បស់​ប្រជាពល​រដ្ឋ Okinawa ស្តីអំ​ពីបញ្ហានេះ​ឡើយ។ ក្នុង​ពេល​នោះ ការ​ពន្លឿន កសាង​មូលដ្ឋាន​យោធាថ្មី​ជំនួសមូល​ដ្ឋាន​យោធា Futenma នៅទី​ក្រុង Henoko​បាន​ធ្វើ ឲ្យអ​ន្តរាយដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យរ​បស់ជ​ប៉ុន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ