08/07/2016 10:18 GMT+7 Email Print Like 0

ការជះឥទ្ធិពលរបស់ TPP ចំពោះវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងកម្មសិទ្ធិបញ្ញារបស់វៀតណាម


ការជៈឥទ្ធិពលរបស់ TPP ចំពោះវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងកម្មសិទ្ធិបញ្ញារបស់វៀតណាម

កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) និងការជះ​ឥទ្ធិពលចំពោះវៀតណាមក្នុងវិស័យសេដ្ឋកិច្ច​ ហិរញ្ញវត្ថុ និងកម្មសិទ្ធិបញ្ញាជា​ប្រធានបទនៃសិក្ខាសាលា ដែលប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី៧ កក្កដា នៅទីក្រុង Vinh ( ខេត្ត Nghe An ភាគកណ្ដាលវៀតណាម)។ អង្គសន្និសីទបានប្រមូលផ្តុំ​ពិភាក្សា​អំពីឱកាសនិងការលំបាកសាកល្បងចំពោះវិស័យមួយចំនួន និងការត្រៀមរៀបចំ​របស់អង្គភាពអាជីវកម្មវៀតណាម ការជៈឥទ្ធិពលរបស់កិច្ចព្រមព្រៀង TPP នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា។ លោក Tran Van Hang ប្រធានគណៈកម្មាធិការ​កិច្ច​ការបរទេស​ រដ្ឋសភាវៀតណាមបានអះអាងថា៖ កិច្ចព្រមព្រៀង TPP ​នឹង​ជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើខឿនសេដ្ឋកិច្ចទាំង​មូល​ និង​អង្គភាពអាជីវកម្ម ។ 

នៅទីនេះ អង្គសន្និសីទក៏បានចាត់ទុកថា៖ ស្ថាប័ននានាត្រូវវាយតំលៃអំពី​ការជះឥទ្ធិពលទៅវិញទៅមករវាង​ TPP​ ជាមួយរដ្ឋធម្មនុញ្ញ និងប្រព័ន្ធច្បាប់វៀតណាម នាបច្ចុប្បន្ន ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកម្មសិទ្ធិបញ្ញានិងប្រមូលផ្តុំ​មតិចំពោះក្រុមមុខសញ្ញារងឥទ្ធិពលពីកិច្ចព្រមព្រៀងនេះ​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ