30/05/2018 09:01 GMT+7 Email Print Like 0

ការជំរុញបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអាមេរិក


ការជំរុញបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអាមេរិក

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០១៨ ​ឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រី​ក្រសួងការបរទេស វៀតណាម លោក Pha​m Binh Minh បានទទួល​ជួបជាមួយ​ ព្រឹទ្ធសមាជិក លោក Cory​ Gardner ប្រធានអនុគណៈកម្មការអាស៊ីបូព៌ា-​ប៉ាស៊ីហ្វិក​ និង គោល​ នយោបាយ​សន្តិសុខប​ណ្តាញអ៉ីធឺ​ណែតអន្តរជាតិ​នៃគណៈកម្មការ​កិច្ច​ការបរទេស​ព្រឹទ្ធសភាអា​មេរិក ដែលកំពុងបំពេញទស្សន​កិច្ចការងារនៅវៀត​ណាម​។
 
ក្នុងជំនួបនេះ លោក P​ham Binh Minh បានស្នើព្រឹទ្ធសភាអាមេរិ​ក ជំរុញការ​ផ្លាស់ប្តូរ​គណៈប្រតិ​ភូគ្រប់ជាន់​ថ្នាក់បន្ថែ​មទៀត ​និង ​បន្តស​ហការ​គ្នា យ៉ាងជិតស្និទ​ដើម្បីពង្រឹង​និងពង្រីក​តួនាទី​ស្នូលនិង​កម្លាំងចលករ​នៃកិច្ច​សហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជ​កម្មក្នុងក្របខ័ណ្ឌនៃទំនាក់​ទំនងទ្វេភាគី ​ព្រម​ទាំង បន្ត​សហការ​យ៉ាង​សកម្ម និងមានប្រសិទ្ធភាពជា​មួយវៀតណាមក្នុង ការជំនះ​ពុះពារនូវផលវិបា​កពីសង្គ្រាម។ ម្យ៉ាងទៀត​  លោក Pham Binh Minh ក៏បានស្នើឱ្យភាគីទាំងពីរពង្រឹង​កិច្ចសហប្រតិបត្តិការលើ​គ្រប់យន្តការ ក្នុងតំប​ន់ ដោយផ្តោតសំខាន់លើការ​ពង្រឹងតួនាទីស្នូល និងថែរក្សាសាមគ្គី​ ភាពក្នុងអាស៊ាន និងការ​ជម្រុញទំនាក់​ទំនងភាពជាដៃគូ យុទ្ធសាស្ត្ររ​វាងអាស៊ាន និង អាម៉េ​រិក ប្រកប​ដោយ​ភាព​រឹងមាំ​និង​ប្រសិទ្ធភាព​ផង​​ដែរ។
 
រីឯខ្លួនវិញ លោក ​Cory Gardner បានឲ្យដឹងថា ក្នុងឋានៈ​របស់ខ្លួន លោកនឹង ​ជំរុញថែមទៀតនូវ​កិច្ច​សហប្រតិបត្តិការ​លើវិស័យនយោបា​យ ការទូត សេដ្ឋកិច្ច ពាណិ​ជ្ជកម្មនិងសន្តិសុខ ក៏ដូ​ចជា ចែករំលែ​កបទ​ពិសោធន៍ខាងនីតិប្ប​ញ្ញត្តិ ជាមួយវៀត​ណាមដើម្បីរួម​ចំណែក​ក្នុង​ការជម្រុញ​ទំនាក់ទំនង​ភាពជាដៃគូលើ​គ្រប់​វិស័យ​វៀតណាម-អាមេរិ​កនាពេលខាងមុខ។ លើសពីនេះទៅទៀត ​លោក Cory Gardner បាន​អះអាងនឹង​បន្ត​លើក​​ស្ទួយនូវគំនិតផ្តួចផ្តើ​ម សំដៅពង្រឹង ទំនាក់ទំនងរវា​ងអាមេរិកនិងអាស៊ាន ព្រម​ទាំង ស្នើឱ្យភាគី​ទាំង​ពីរ​បន្ត សហការគ្នាដោះស្រាយបញ្ហានានាក្នុ​ងតំបន់និងអន្តរជាតិក្នុ​ងនោះមានការ រក្សា សន្តិភា​ព សន្តិសុខ​ សុវត្ថិភាព ​ធ្វើនាវាចរណ៍ អាកាសចរណ៍​ដដោយសេរីភាព និង គោ​រពច្បាប់​អន្តរជាតិ​នៅសមុទ្រ​ខាង​កើត​។
 
ក្នុងថ្ងៃដដែលនេះ លោក ​Cory Gardner បានជួបពិភាក្សាជាមួយ អនុ​ប្រធានរដ្ឋសភាវៀតណាម​ លោក Do Ba Ty។ ​ក្នុង​ជំនួបនេះ ភាគីទាំងពីរ ផ្លាស់ប្តូ​រគ្នាទៅវិញ​ទៅមក​អំពីការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ​ក៏ដូចជា ចែករំលែកព័ត៌មាន ស្តីពី​ការបណ្តុះ បណ្តាល ហ្វឹកហ្វឺន ​សម្រាប់​​កង​កម្លាំងសង្គ្រោះ មហន្តរាយ  និ​ង ប៉ូលិសសមុទ្រវៀតណាមផង​ដែរ៕​​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ