06/01/2016 09:12 GMT+7 Email Print Like 0

ការជួបសំណេះសំណាលជាមួយសមាជិកសមាជិការសភាគ្រប់ជំនាន់នៅតំបន់ក្នុង ទូទាំងប្រទេសវៀតណាម


ការជួបសំណេះសំណាលមុខជាមួយសមាជិកសមាជិការសភាគ្រប់ជំនាន់នៅតំបន់ក្នុង ទូទាំងប្រទេសវៀតណាម (Image: hatinh)

នារសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៦​ គណៈប្រតិភូសមាជិកសមាជិកសភា ខេត្ត Kien Giang (ភាគ​ខាង​ត្បូង​វៀត​ណាម​) បាន​រៀបចំពិធីជួបសំណេះ​សំណាលជាមួយ​ សមាជិកសមាជិកាសភាគ្រប់ជំនាន់ក្នុងឱកាស​រំលឹកខួប​លើកទី ៧០ ទិវា​បោះឆ្នោត​ដំ​បូង (ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​១៩៤៦ - ថ្ងៃទី៦ ខែ​កមរា ឆ្នាំ​២០១៦)។ ក្នុងអំឡុង​១៣អណត្តិ​របស់​រដ្ឋស​ភាវៀត​ណាម ខេត្ត  Kien​ Giang មានសមាជិកសមាជិការសភាចំនួន ៧៩ រូបចូលរួមនិងសម្រេច​ភារកិច្ច​ជា​តំណាង​ប្រជា​ជន រួ​ម​ចំណែកក្នុងការកសាងនិតិរដ្ឋរបស់ប្រជា​ជន ដោយប្រជាជននិងដើម្បីប្រជាជន។ នៅ​ជំនួប​នាថ្ងៃ​ដដែល បណ្ដា​សមាជិកសមាជិកាសភាគ្រប់ជំនាន់ខេត្ត Bac Ninh (ភាគខាងជើង​វៀតណាម) បាន​រំលឹក​ឡើង​វិ​ញ​អត្ថន័យ​ប្រវត្តិសាស្ត្រ នៃការបោះឆ្នោត​សកលជាលើកដំបូងនិងប្រពៃណី ៧០​ឆ្នាំ កសាងនិងអភិវឌ្ឍន៍របស់​រដ្ឋ​សភា​វៀត​ណាម ក៏ដូច​ជា គណៈប្រតិភូសមាជិកសមាជិកាសភារបស់​ខេត្ត Bac Ninh ផងដែរ។ ថ្លែងមតិនៅ​ជំនួបមុខ សមាជិក​សភាគ្រប់​ជំនាន់​នាថ្ងៃទី​៤ ខែ​មករា ឆ្នាំ២០១៦ លោក Le Dinh Son លេខាគណៈកម្មាធិការបក្សនិងជា​ប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម​ បានអះអាង​ថា៖ សមាជិក​សមាជិកា​​សភា​គ្រប់​រូប​បាន​មានការរួមវិភាគ​ទានដ៏ធំធេងសំរាប់ ខេត្ត Ha Tinh ព្រមទាំង ប្រគល់ជូនគ្រឿងឥស្សរិយ​យសជូន​សមាជិក​សភា​ចំនួន​១០ រូប ដែលមានការរួមវិភាគទានលេច​ធ្លោបំ​ផុត ចំពោះរដ្ឋសភាវៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ