21/11/2018 09:34 GMT+7 Email Print Like 0

ការជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - ចិនលើកទី ៥៖ អនុវត្តន៍រាល់សកម្មភាពជាក់ស្តែងដើម្បីព្រំដែនពោរពេញដោយសន្តិភាពនិងមិត្តភាព


 ឧត្តមសេនីយ៍ ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

 កម្មវិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែន វៀតណាម - ចិនលើកទី ៥ កំពុងបានប្រព្រឹត្តទៅនៅខេត្ត Cao Bang (នៃប្រទេសវៀតណាម) និងខេត្តក្វាងស៊ី (នៃប្រ ទេសចិន) ក្នុងអំឡុងពេលពីថ្ងៃទី ១៩ដល់ថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ​២០១៨។ 
 
អញ្ជើញ​ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុសម្លេងវៀតណាមនាឱកាសនេះ ឧត្តមសេនីយ៍ ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអះ អាងថា វៀតណាមនិងចិនបានឯកភាពគ្នា រៀប​ចំ​កម្ម​​វិធីជួប​​ប្រាស្រ័យដោយស្មារតីជាក់ស្តែង ដោយឈានចូលការដោះស្រាយសមស្របរាល់បញ្ហាព្រំដែន ដើម្បី ព្រំដែន ពោរ​ពេញទៅ​ដោយសន្តិភាពនិងមិត្តភាព។

លក្ខណៈ​​ពិសេសថ្មីនៃសកម្មភាពឆ្នាំនេះគឺ៖ ការហ្វឹកហាត់ស្វែងរកនិងជួយសង្គ្រោះ; រៀបចំពិធី​ពិនិត្យព្យាបាល​ជំងឺ​និង​ចែកថ្នាំដល់​ប្រជាជននៅសងខាងព្រំដែនជាដើ​ម។

ឧត្តម​សេនីយ៍ឯក លោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា ដើម្បីឲ្យសកម្មភាព ជួប​ប្រាស្រ័យ​មិត្តភាពតាម​ព្រំដែន វៀតណា​ម-ចិន នាំមកនូវប្រសិទ្ធភាពជាក់ស្តែងជាងនេះទៅ​ទៀតនា​ពេលខាងមុខ ភាគី​ទាំង​ពីរត្រូវ​កំណត់​​គោលដៅសម្រា​ប់ការ​អភិវឌ្ឍទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ ព្រំប្រទល់​មានស្ថិរភាព​និង​ប្រជាជន​ទទួល​​បាន​អត្ថប្រយោជន៍ជាច្រើន៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ