24/08/2018 10:36 GMT+7 Email Print Like 0

ការជួបប្រាស្រ័យកីឡារំលឹកខួបលើកទី៥១ទិវាបង្កើតអាស៊ាន


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ កម្ពុជាលោក Vu Quang Minh

 នាយប់​ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៨ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា បានប្រព្រឹត្ត ទៅការជួប​ប្រាស្រ័យ​កីឡាប៉ូលីង​អាស៊ាន ក្នុង​ឱកាសរំលឹក​ខួបលើក​ទី៥​១ទិវា បង្កើតអាស៊ាន។
​ 
ព្រឹត្តិការណ៍​នេះមានការចូលរួមរបស់កីឡាករប្រមាណ១០០រូប មកពីស្ថានទូត​ប្រទេស​អាស៊ាន​នានា​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ និងតំណាងក្រសួងការ បរទេសនិងសហប្រ​តិបតិ្តការអន្តរជាតិកម្ពុជា។ ឯ​កអគ្គរដ្ឋទូតវៀតណា​មប្រចាំ កម្ពុជា​លោក Vu Quang Minh បាន​ឲ្យដឹង​ថា៖
 
 “នេះជាសកម្មភាព​មានអត្ថន័យដើម្បីរំលឹកខួបទិវាបង្កើតអាស៊ាន​ និងរំលឹក ខួបលើកទី២០ទិវាបញ្ចូលកម្ពុជា​ ជាសមាជិក​ជាសផ្លូវកា​ររបស់អាស៊ាននាឆ្នាំ១៩៩៨។ សក​ម្មភាព​កីឡាស​ហគមន៍​នេះមាន​អត្ថន័យ​សំខាន់​ដោយនាំ​មក នូវឱកាស​ជួបប្រាស្រ័យគ្នានិងកសាងស្មារតីសាមគ្គី​ភាពអាស៊ាន ដែលធ្វើឲ្យយើង មាន​អារម្មណ៍ថា កំ​ពុងរស់​នៅក្នុងមហាគ្រួសារ​អាស៊ាន​”។​
 
កម្មវិធីនេះ​ក៏ជាឱកាសដើម្បីកម្មាភិបាលការទូតអាស៊ានជួបប្រាស្រ័យគ្នា ផ្លាស់ប្ដូរបទពិសោធន៍ បង្កើន​ការយល់​ដឹងគ្នា​ទៅវិញទៅម​ក តាមនោះរួមគ្នា កសាងអាស៊ានក្លាយទៅជាសហ​គមន៍មួយដោយសាមគ្គី​ភាព វឌ្ឍនភាព​និង​ រឹងមាំ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ