01/04/2016 09:54 GMT+7 Email Print Like 0

ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀត​ណាម​-ចិន​លើកទី​៣បាន​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​

ក្នុងក្របខ័ណ្ឌនៃសកម្មភាពជួប​ប្រាស្រ័យមិត្តភាព ការពារព្រំដែនវៀត​ណាម-ចិនលើកទី៣ឆ្នាំ២០១៦ នា​រសៀល​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៦ នៅទីរួមខេត្ត Pingxiang ខេត្ត​ Quangxi របស់ចិន នាយ​ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម និងឧត្តមសេនីយ៍ឯក  Chang Wanquan រដ្ឋមន្ត្រី ក្រសួងការពារ​ជាតិ​ចិន បានអញ្ជើញជាសហអធិបតី ពិធីបូកសរុបសកម្មភាពជួប​ប្រាស្រ័យមិត្តភាព ​ការពារព្រំដែនវៀតណាម-ចិន​លើក​ទី៣។ នៅក្នុងពិធីនេះដែរ លោក  Chang Wanquan បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការងា​ររៀប​ចំ​របស់​ភាគី​ទាំង​ពីរ ក៏ដូច​ជាលទ្ធផលដែល​ទទួលបាននៅ ក្នុងការជួបប្រាស្រ័យលើកនេះ ព្រមទាំង សង្កត់ធ្ងន់​ថា វៀត​ណាម​និង​​ចិន មានការយល់ដឹងរួមក្នុងការអនុវត្តត្រឹមត្រូវនូវការ បញ្ជាណែនាំរបស់ថ្នាក់ដឹក​នាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តាម​នោះរួមចំណែក សកម្មចូលក្នុងការអភិវឌ្ឍន៍កិច្ច សហប្រតិបត្តិការ​និងសន្តិសុខ​នៃប្រទេស នីមួយៗ។​


ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៣បានបញ្ចប់ ប្រកបដោយជោគជ័យ

នៅក្នុងការជួបជាមួយសារព័ត៌មាន​បន្ទាប់ពីពិធីបូកសរុបនេះ រដ្ឋមន្ត្រី លោក​ Phung Quang Thanh បាន​អះអាងថា ការ​រៀប​ ចំពិធីជួបប្រាស្រ័យលើកនេះគឺជា ការ​ផ្តួចផ្តើមគំនិតដ៏ត្រឹមត្រូវ ជាក់ស្តែងនិងប្រកបដោយ​ប្រសិទ្ធិ​ភាព។ ស្តីពី រាល់បញ្ហា​នៅសេសសល់ រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បី​សហប្រតិបត្តិ​ដើម្បី​ដោះ​ស្រាយ​ឲ្យសម​ស្របរាល់ ចំណុចនៅសេសសល់ចំពោះ បញ្ហាសមុទ្រខាង​កើត ហើយ​រាល់​ជំលោះ​ត្រូវ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ឈរ​លើ ច្បាប់អន្តរជាតិ។

​នាព្រឹកថ្ងៃទី៣១ ខែ​​មិនា ឆ្នាំ២០១៦ គណៈប្រតិភូវៀតណាមបានត្រឡប់មកមាតុប្រទេស​វិញ បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​នូវកម្ម វិធីជួបប្រាស្រ័យមិត្តភាពការពារជាតិ វៀតណាម​-ចិនលើកទី៣៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ