15/03/2016 10:29 GMT+7 Email Print Like 0

ការជួបប្រាស្រ័យទ្វេភាគីរបស់នាយឧត្តមសេនីយ៍ Do Ba Ty នៅខាងក្រៅសន្និសីទ ADCFIM-13


តំណាងចូលរួមសន្និសីទACDFIM-13 (រូបថតៈ vov)

ក្នុងឱកាសចូលរួមសន្និសីទមិនផ្លូវការ មេបញ្ជាការកងកម្លាំងការពារ ជាតិអាស៊ានលើកទី១៣(ACDFIM-13)នៅក្រុង​វៀងច័ន្ទ​ប្រទេសឡាវ នារសៀល​ថ្ងៃទី១៣ ខែ​មិនា ឆ្នាំ២០១៦ នាយឧត្តម​សេនីយ៍ Do Ba Ty អគ្គសេនាធិការ​កងទ័ពប្រ​ជាជ​នវៀត​ណាម បានអញ្ជើញជូបសន្ទនាទ្វេភាគីជាមួយប្រធាន​គណៈប្រតិភូឡាវ ហ្វីលី​ពីន ម៉ីយ៉ាន់​ម៉ានិងប៊្រុយណេ។ នៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ទោ Suvone Luongbounmy អគ្គសេនាធិការ កងទ័ព​ប្រជាជន​ឡាវ នាយឧត្តមសេនីយ៍ Do Ba Ty បានវាយតម្លៃខ្ពស់នូវ​កិច្ចការ ត្រៀម​រៀបចំ​របស់​ប្រទេស​ម្ចាស់​ផ្ទះ និង​សម្តែងក្តីជឿជាក់ថា កងទ័ពឡាវនឹងរៀប ចំប្រកបដោយជោគជ័យ​នូវ​សន្និសីទ ACDFIM-13 និយាយ​ដោយ​ឡែក និងសន្និ​សីទ យោធា-ការពារជាតិអាស៊ាន ក្នុងឆ្នាំ២០១៦​និយាយរួម។ ភាគីទាំងពីរ​បាន​ឯក ភាព​ថានឹង​បង្កើនកិច្ច​ សហប្រតិបត្តិការលើបណ្តាវេទិការពហុភាគី។

​ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ Do Ba Ty ជាមួយឧត្តមសេនីយ៍ទោ Romeo Tanalgo ប្រធាន​គណៈប្រតិភូ​ហ្វីលីពីន​ ភាគីទាំងពីរបានព្រមព្រៀង​គ្នាបង្កើនកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ដែលបាន​ចុះហត្ថលេខា ដូចជា​ផ្លាស់ប្តូរ​គណៈ ប្រ​តិភូ​សហប្រតិបត្តិការលើវិស័យហ្វឹកហាត់-បណ្តុះបណ្តាល និងរៀប​ចំការជួប ប្រាស្រ័យ​ទ័ព​ជើង​ទឹក។

​ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ Do Ba Ty ជាមួយសមភាគី Min Aung Hlaing ប្រធានគណៈ​ប្រតិភូម៉ីយ៉ាន​ម៉ា មេបញ្ជាការ ​នៃកងកម្លាំងប្រដាប់អាវុធ ម៉ីយ៉ាន់ម៉ា ភាគីទាំងពីរ​បានឯក​ភាព​ជម្រុញ​កិច្ចសហ​ប្រតិបត្តិការ​លើវិស័យ​ពេទ្យ​យោធា អប់រំ​និងបណ្តុះបណ្តាល។

​ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ Do Ba Ty ជាមួយឧត្តមសេនីយ៍ត្រី  Palaoan​ Mohd Tawih Abdullah មេបញ្ជាការ​កង​កម្លាំងប្រដាប់​អាវុធប្រ៊ុយ​ណេ ភាគីទាំងពីរ បានផ្លាស់​ប្តូររាល់​វិធាន​ការសំដៅ​បន្តជម្រុញ​ទំនាក់​ទំនង​សហប្រ​តិបត្តិ​កា​រការពារ​ជាតិទ្វេភាគី ជាពិសេសលើវិស័យអប់រំបណ្តុះបណ្តាល និង​ផ្លាស់ប្តូរព័ត៌មាន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ