04/08/2015 09:09 GMT+7 Email Print Like 0

ការជួបប្រាស្រ័យសិល្បៈរួមដៃបន្ធូស្រាលការឈឺចាប់ដោយជាតិគីមីពុលព័ណ៌លឿងទុំ


ការជួបប្រាស្រ័យសិល្បៈរួមដៃបន្ធូស្រាលការឈឺចាប់ដោយជាតិគីមីពុលព័ណ៌លឿងទុំ (VNP)


កម្មវិធីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ រួមដៃគ្នាបន្ធូស្រាល​ការ​ឈឺចាប់ដោយជាតិគីមីពុលព័ណ៌លឿង​ទុំ​វៀតណាម បានប្រព្រឹត្តទៅនាយប់​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញក្នុងឱកាសរំលឹកទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលទី១០ ខែសីហា លើកទី១០ទិវាបង្កើតសមាគមជនរងគ្រោះដោយជាតិ​គីមី​ពុល​ព័ណ៌លឿងទុំ/Dioxin ទីក្រុងហូជីមិញ។ ទន្ទឹមនឹងកម្មវិធីសិល្បៈពិសេស​នោះ បណ្ដាដំណាងបានជួបប្រាស្រ័យជាមួយបុគ្គលគំរូមួយចំនួនមានស្នាដៃ​ក្នុង​សកម្មភាពជួយឧបត្ថម្ភតស៊ូដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/​Dioxin។ លោក Nguyen Duc ជនរងគ្រោះដោយជាតិគីមីពុលម្នាក់នៅទីក្រុង​ហូជីមិញ​បានឲ្យដឹងថា៖        “ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/ Dioxin នាបច្ចុប្បន្នបានមាន​ជីវភាពរស់​នៅ​ល្អប្រសើរជាង។ គេទទួលបានការយកចិត្តទុកដាក់របស់​សហគមន៍​សង្គមនិងពិសេសគឺអ្នកធ្វើ​ហិរញ្ញប្បទាន​​។ ​សង្ឃឹមថាការជួយឧបត្ថម្ភ​របស់សង្គមកាន់តែច្រើនថែមទៀតនិងដំណើរស្វែងរកយុត្តិធម៍សមភាពសំ​រាប់​ជនរងគ្រោះនឹងទទួលបានជោគជ័យ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ