28/08/2015 11:34 GMT+7 Email Print Like 0

ការជួបប្រាស្រ័យក្លឹបមិត្តអ្នកស្ដាប់វិទ្យុសម្លេងវៀតណាម


ការជួបប្រាស្រ័យក្លឹបមិត្តអ្នកស្ដាប់វិទ្យុសម្លេងវៀតណាម 

នាព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌលផ្សាយសម្លេងជាតិលេខ៥៨​វិថី Quan Su ក្រុង​ហាណូយ​បាន​ប្រព្រឹត្ត​ទៅកម្ម​វិធី​ ជួបប្រាស្រ័យក្លឹបមិត្តអ្នក​ស្ដាប់​វិទ្យុ​ក្នុង​ឱកាស​រំលឹក​ខួប​លើកទី​៧០ទិវា​បង្កើត​វិទ្យុ​សម្លេង​វៀត​ណាម​។ ថ្លែង​មតិ​នៅពិធី​នេះ អគ្គនាយក​រងលោក Vu Hai បាន​ថ្លែង​អំណរ​គុណការ​យក​ចិត្តទុក​ដាក់​គាំ​ទ្រ​ស្រលាញ់​របស់​មិត្ត​អ្នក​ស្ដាប់ ក្នុងអំឡុង៧០ឆ្នាំកន្លង​ទៅនិង​ឲ្យដឹងថា​មិន​ត្រឹមតែក្នុង​ប្រទេស​ប៉ុណ្ណោះទេ ក្លឹប​មិត្ត​អ្នក​ស្ដាប់​រលករយៈ​ខ្លី​ ក៏បានបង្កើតនៅ​ឯបរទេស​ដូចជា Angola ជប៉ុន បារាំង។ លោក Vu Hai បាន​សង្កត់​ធ្ងន់​ថា៖

“ក្នុងដំណើរការកសាងនិងរីកធំធាត់ វិទ្យុសម្លេងវៀតណាមទទួលបានការ​គាំទ្រ​របស់​បក្ស​រដ្ឋាភិបាល​និង​មិត្ត​អ្នក​ស្ដាប់​បាន​យក​ចិត្ត​ទុក​ដាក់​រួមមតិ។ ជា​រៀង​រាល់​ឆ្នាំ វិទ្យុ​សម្លេង​វៀត​ណាម​ទទួល​បាន​សំបុត្រ​រាប់​ម៉ឺន​របស់​មិត្ត​អ្នក​ស្ដាប់​មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ប៉ុណ្ណោះទេ ថែម​ទាំងពីបរទេស​ទៀត​ផង។ ក្រៅពីការរួមមតិ​នោះ មិត្ត​អ្នក​ស្ដាប់​ជា​ច្រើន បាន​ចូលរួម​ដោយ​ផ្ទាល់​ទៅក្នុងកម្ម​វិធីផ្សាយ​សម្លេង​សំរាប់​កម្មវិធី​សម្បូរ​បែប​ថែម​ទៀត។”

ក្នុង​រយៈពេលកន្លងទៅ មិត្តអ្នកស្ដាប់ជាច្រើនបាន​បង្កើតក្លឹប​មិត្តអ្នកស្ដាប់វិទ្យុ​នៅគ្រប់​ខេត្ត​ក្រុង។ ដល់​ឥឡូវ​នេះ វិទ្យុ​សម្លេងវៀតណាម បានទទួលស្គាល់ក្លឹប​ចំនួន​៥នៅ​ខេត្ត Phu Tho, Bac Giang, Bac Ninh និង Son La៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ